ខឹងសុំលុយប្រពន្ធមិនបានយកកណ្ដៀវគំរាមសម្លាប់ប្រពន្ធចុង ក្រោយជាប់ខ្នោះ

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ខឹងសុំលុយប្រពន្ធមិនបាន យកកណ្ដៀវមកភ្ជង់ក.គំរាមសម្លាប់ប្រពន្ធ កាលពីថ្ងៃទី០៣ ខែ មីនា ឆ្នាំ ២០២៥ វេលាម៉ោង ០៧និង១០នាទី នៅចំណុចសិប្បកម្មតម្បាញស្ថិតនៅភូមិ កំពង់ទ្រា ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល លុះមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី ។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជ្រ សុភា  ភេទប្រុសអាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ កំពង់ទ្រា ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។(ត្រូវជាប្ដី) មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) ។ចំណែកជនរងគ្រោះឈ្មោះ ជា សៀកលីម ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិ កំពង់ទ្រា ឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល (ត្រូវជាប្រពន្ធ)។ វត្ថុតាងចាប់យកកណ្ដៀវចំនួន០១ដេីមផ្លែដែកដងជ័រពណ៌ត្រួយចេក។

     ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងតែឈ្លោះប្រកែកជាមួយជនរងគ្រោះនិងគំរាមកំហែងរកកាប់សម្លាប់ជាញឹកញាប់។ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧ និង១០នាទី ជនរងគ្រោះបានទៅធ្វើការនៅសិប្បកម្មតម្បាញមួយកន្លែងនៅភូមិ កំពង់ទ្រា ឃុំស្អាងភ្នំ ខណះពេលនោះជនសង្ស័យបានជិះម៉ូតូទៅដល់មុខរោងចក្រ ហយកាន់កណ្ដៀវដើរចូលដើម្បីទៅសុំលុយពីជនរងគ្រោះ ភ្លាមនោះ ជនរងគ្រោះឆ្លើយថាលុយយកទៅធ្វើផ្ទះអស់ហើយ ពេលនោះជនសង្ស័យបានឆក់កាបូបពីជនរងគ្រោះ រួចជនរងគ្រោះក៏បានឆក់កាបូបពីជនសង្ស័យយកមកវិញ ដោយទាញទៅទាញមក បង្កជាជម្លោះ ហើយជនសង្ស័យខឹងក៏យកកណ្ដៀវដាក់លើក.ជនរងគ្រោះ ហើយស្រែកគំរាមថា អញនឹងសម្លាប់ង៉ែងចោល រួចហេីយជនរងគ្រោះក៏បានចាប់កណ្ដៀវចេញពីក.បណ្ដាលឱ្យមុតដៃខាងស្ដាំហូរឈាមនិងមានស្នាមក្រហមក.បន្តិច ភ្លាមៗនោះជនសង្ស័យបានរត់គេចខ្លួនបាត់។លុះដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង១៧និង ០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានសហការជាមួយកម្លាំងប្រជាការពារឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកណ្ដៀវមកដាក់លើ ក ជនរងគ្រោះគំរាមកំហែងថាសម្លាប់ពិតប្រាកដមែន។

   បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print