ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកពហុកីឡដ្ឋានជាតិ(អូឡាំពិក) ជាបណ្ដើរៗ ដើម្បីអបអរសាទរព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃ ខណៈគូទី១ ក្រុមបាល់ទាត់ប្រដាល់គុនខ្មែរ កំពុងនាំមុខក្រុមបាល់ទាត់មួួយថៃ ៣-២ ចប់ម៉ោង ៩០នាទី ។ រីឯគូទី២ គឺជាជំនួបរវាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមតារាថៃ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់តារាកម្ពុជា ចាញ់ក្នុងលទ្ធផល ២-១ ទល់នឹងក្រុមបាល់ទាត់តារាថៃ ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការបរទេសតំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់គុនខ្មែរ ជួបក្រុមបាល់ទាត់មួយថៃ និងក្រុមបាល់ទាត់តារាកម្ពុជា ជួបក្រុមបាល់ទាត់តារាថៃ។
សូមបញ្ជាក់ថា ៖ បាល់ទាត់មិត្តភាពកម្ពុជា ថៃ បញ្ចប់ទៅដោយសាមគ្គីភាព មិត្តភាព និងបរិយាកាសរីករាយ !
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា ថៃ អបអរខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ នៃទំនាក់ទំនងការទូត ប្រទេសទាំង ២ ឬក៏ការប្រកួតមិត្តភាពពានរង្វាន់ Dhama Century Cup បានបញ្ចប់ការប្រកួតរួចរាល់ ដោយក្រុមបាល់ទាត់តារាកម្ពុជា ចាញ់ក្នុងលទ្ធផល ២-១ ទល់នឹងក្រុមបាល់ទាត់តារាថៃ។
ក្រោយបញ្ចប់ការប្រកួតក្រុមកីឡាករទាំង ២ក្រុម បានចែករំលែកការគោរព រាប់អាន និងបានលើកពានរង្វាន់រួមគ្នា បង្ហាញពីសមគ្គីភាពរវាងកីឡាករ និងទំនាក់ទំនងល្អរវាងភាគីទាំងសងខាង។
តារាសម្ដែង នៃក្រុមបាល់ទាត់តារាថៃ សម្ដែងការភ្ញាក់ផ្អើល ចំពោះព្រឹត្តិការណ៍ កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នេះថា ពិតជាមានភាពអស្ចារ្យ ហើយប្រជាពលរដ្ឋខ្មែរ ពិតជាមានភាពរួសរាយរាក់ទាក់ខ្លាំង។
លោក ខេម ប្រធានក្រុមបាល់ទាត់តារាកម្ពុជា សង្ឃឹមការប្រកួតមិត្តភាពជាមួយក្រុមតារាថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ល្ងាចនេះ ទទួលបានជ័យជម្នះទាំងអស់គ្នា ដូចនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយបន្សល់នូវស្នាមញញឹម និងក្ដីស្រលាញ់ជាមួយគ្នា ក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ ៕
ដោយ ៖ សិលា