ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអាទិត្យទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសារាវ័នតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារនិងបណ្ណាល័យ ដើម្បីបម្រើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាការសិក្សាស្រាវជ្រាវរបស់សាមណសិស្សនិងនិស្សិត ក្នុងការសិក្សារៀនសូត្រទំាងវិស័យព្រះពុទ្ធសាសនានិងការអប់រំចំណេះដឹងទូទៅ។
ពិធីបុណ្យផ្កាមហាសាមគ្គីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះករ ផងដែរ៕
ដោយ ៖ សិលា
...