ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសួរទៅ កម្មការិនីថា ៖ តើ ប្រើ ប.ស.ស. មានការរើសអើងដែរទេ? ជុំវិញបញ្ហានេះ សម្តេចបានទទួលចម្លើយមកវិញថា ៖ មិនមានការរើសអើងទេ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែមីនា នេះ អញ្ជើញ សម្ពោធ ដាក់ ឱ្យ ប្រើ ប្រាស់ជាផ្លូវការ «ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន» ក្នុងរាជធានីភ្នំពេញ។
ក្នុងកម្មវិធីដែលមានការផ្សាយផ្ទាល់ពិសេស ប្រមុខ រដ្ឋាភិបាល សំណេះសំណាលដោយផ្ទាល់ជាមួយ កម្មករ កម្មការិនី ដោយសម្តេចសាកសួរអំពីស្ថានភាពផ្សេងៗទាក់ទងនឹងការងារ ជាពិសេស ការ ប្រើ ប្រាស់ បណ្ណ ប.ស.ស. ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងក្រសួងសុខាភិបាល ត្រូវតាមដានឱ្យបានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវានេះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រោងចក្រសហគ្រាស់ដែលមាន បុគ្គលិកចាប់ពីមួយរយនាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនាថ្ងៃនេះគឺជាលើកដំបូងបំផុតនៅកម្ពុជាយើងនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ និងក្រសួងសុខាភិបាលឲ្យបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតចំពោះការងារទារកដ្ឋាន និងថែទាំសុខ ភាពដល់ទារក និងម្តាយរបស់ពួកគេនៅតាមរោងចក្រសហគ្រាស់នានា ៕
ដោយ ៖ សិលា