ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានបញ្ចប់សន្និបាតប្រចាំឆ្នាំ ដើម្បីត្រួតពិនិត្យសមិទ្ធផលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំក្រសួង និង ប្រធានបេសកកម្មការទូត និងកុងស៊ុលរបស់កម្ពុជាទូទាំងពិភពលោក។ សន្និបាតនេះធ្វើឡើងក្រោម អធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដោយមានកិច្ចប្រជុំចង្អៀតរយៈពេលពីរថ្ងៃ ដែលផ្តោតលើការវិវត្តសំខាន់ៗក្នុងតំបន់ និង សកល ការធ្វើបទបង្ហាញដោយវាគ្មិនជំនាញអំពីកាលានុវត្តភាពវិស័យធុរកិច្ច និងវិនិយោគរបស់កម្ពុជា យុទ្ធសាស្ត្រលើកកម្ពស់ទេសចរណ៍ ព្រមទាំងហានិភ័យ និងការពាក់ព័ន្ធនៃបច្ចេកវិទ្យាព័ត៌មាន។
ក្នុងអំឡុងសន្និបាត អ្នកចូលរួមបានធ្វើការពិភាក្សាលើទិដ្ឋភាពតំបន់ និងពិភពលោកដែល មានការវិវត្តឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងស្មុគស្មាញ ដោយសង្កត់ធ្ងន់លើផលបច្ច័យសំខាន់ៗនៃ ការវិវត្តទាំងនេះមកលើកម្ពុជា និងលើគោលនយោបាយការបរទេស។ សន្និបាតក៏បានពិភាក្សាលើ បញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ ផលប៉ះពាល់នៃបរិវត្តកម្ម បច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា AI លើផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ ការប ការងាររបស់ MFAIC ក្នុងឆ្នាំ២០២៤ ភាពចាំបាច់ក្នុងការកែសម្រួលឡើងវិញនូវអាទិភាពសំខាន់ៗ និងទិសដៅអនាគត នៃគោលនយោបាយការបរទេសរបស់កម្ពុជា។
ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនេះ សម្តេចធីបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោត សរសើរចំពោះលទ្ធផលការងាររបស់ MFAIC ពេញមួយឆ្នាំ២០២៤ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការកែសម្រួលកិច្ចខិតខំប្រឹងប្រែងវិស័យការ ទូតរបស់កម្ពុជា និងការបន្តលើកកម្ពស់សមត្ថលទ្ធភាពនៃវិស័យការបរទេស ទន្ទឹមនឹងការសម្របខ្លួន ទៅនឹងកំណើននៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការវិវត្តនៃបញ្ហាប្រឈមផ្នែកសន្តិសុខ និងការកើន ឡើងនៃការគំរាមកំហែងមិនប្រពៃណីនានានៅក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតី ក៏បាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបុរេសកម្ម និងការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមាន ឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឯកភាពជាតិ ក៏ដូចជាការរីក ចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការ បរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍នៃ ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង ផល ប្រយោជន៍ស្នូលរបស់ជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន ៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជា ដូចខាងក្រោម៖
* ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នា ទៅវិញទៅមក ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
• ការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកល ការគាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹង ការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។
* ការពង្រឹងមជ្ឈភាពរបស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់ អាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការ រួមចំណែកដល់ផលប្រយោជន៍ និងវិបុលភាពរួម របស់អាស៊ាន និងការឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។
ការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រីកវត្តមានរបស់ព្រះរាជាណាចក កម្ពុជានៅលើទីផ្សារពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគពី បរទេស លើកកម្ពស់ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកិត្តិនាមរបស់ប្រទេស។
• ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិន ពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។
* ពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើន ប្រសិទ្ធផលប្រតិបត្តិការ និងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជា។
សន្និបាតក៏បានសម្ពោធសៀវភៅ “The Taste of Angkor II” ដែលជាសៀវភៅថ្មីស្តីពីមុខ ម្ហូបរបស់ប្រទេសកម្ពុជា បន្ទាប់ពីការបោះពុម្ពលើកទីមួយប្រកបដោយជោគជ័យ និងការសន្យាក្នុង ការបង្ហាញបន្ថែមទៀតនូវទំនៀមទម្លាប់ និងវប្បធម៌ធ្វើម្ហូបដ៏សម្បូរបែបរបស់កម្ពុជា៕
ដោយ ៖ សិលា