បុរស​ម្នាក់​ឈ្លោះ​ប្រកែក​ជាមួយ​ក្រុម​គ្រួសារ​ស្រាប់​តែ​យក​កាំបិត​ប៉័ងតោ​ទៅកាប់​ស្រី្ត​ម្នាក់​ដល់​ក្នុង​ផ្ទះ​

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានរងរបួសត្រង់កញ្ចឹងដោយសារបុរសម្នាក់បានសាយកកាំបិតប៉័ង​តោ​ទៅ​កាប់​ដល់​ក្នុង​ផ្ទះរបស់​ខ្លួន​។

ហេតុការណ៍នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលឡើងកាលពីយប់​ថ្ងៃ​ទី​០៩ ខែ​មីនា ​ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ទួល​ សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ​ ទឹម​ ញុឹប​ ​អាយុ​៤៩ឆ្នាំ​ មុខរបរ​លក់​ដូរ​នៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ទួល​ សង្កាត់​កំបូល ខណ្ឌកំបូល ​រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​។
ចំណែកស្រី្ត​រង​គ្រោះ​ឈ្មោះ​ វិត​ សុភី​ អាយុ​៤៦ឆ្នាំ​មុខរបរ​ លក់​ដូរ​ចាប់​ហ៊ួយ​នៅ​ផ្ទះ​ បច្ចុប្បន្ន​រស់​នៅ​ផ្ទះ​កេីត​ហេតុ ​ភូមិ​ត្រពាំង​ទួល​ សង្កាត់​កំបូល ​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​ដែល​កេីត​ហេតុ​គេ​ឃើញ​ជន​បង្ក​ត្រឡប់​មក​ពី​ផឹក​ស៊ីខាង​ក្រៅ​​វិញស្រវឹង​ជោគ​​ក៏​បាន​រក​រឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​កូន​ដេញ​វាយ​កូន​ៗ​ររត់ចែក​ជេីង​គ្នា​ផ្អេីល​គេច​ចូល​ពួន​ជ្រក​តាម​ផ្ទះ​អ្នក​ជិត​ខាង​​ ។ បន្ទាប់​មក​ស្រាប់តែ​បុរស​ជា​ជន​សង្ស័យ​ខាង​លើ​បានទៅ​​យក​កាំបិត​ប៉័ង​តោកាន់​​ចូល​ទៅ​កាប់​ស្រ្ដី​រង​គ្រោះ​ដល់​ក្នុង​ផ្ទះ​ដែល​នៅ​ផ្ទះ​ទល់​មុខ​គ្នា​កំពុង​តែ​អង្គុយ​មេីល​កូន​ហូប​បាយទាំង​មិន​ដឹង​ខ្លួន​​បណ្ដាល​ឲ្យ​រង​របួស​មុតស្មាមួយ​កាំបិត​ភ្លាម​ៗ​នោះ​ដែរ​បាន​ពលរដ្ឋ​នៅ​ទី​នោះ​នាំ​គ្នា​ជួយ​ចាប់​ឃាត់​ជន​បង្ក​រួច​រាយការណ៍​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ដៃ​នាំ​យក​ទៅ​ប៉ុស្តិ៍​ដេីម្បី​សាក​សួ​រចំណែក​ស្រ្តី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​តាម​ក្រោយ​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​កាល​ពី​ប្រមាណ​ខែ​មុន​ជន​រងគ្រោះ​នឹង​ក្រុម​គ្រួសារ​ជន​បង្ក​ធ្លាប់​មាន​រឿង​រ៉ាវ​ឈ្លោះ​ប្រកែក​គ្នា​ម្ដង​រួច​មក​ហើយ​រឿង​កាប់​មែក​ឈើ​បោះ​ដាក់គ្នា​ ដោយ​ខាង​ជន​បង្ក​ចោទ​ប្រកាន់​ថា​ក្រុម​គ្រួសារ​រង​គ្រោះ​ធ្វើ​អំពើ​ដាក់​មកដាក់​​លើ​គ្រូសារ​របស់​គាត់​បាន​ជាប្ដី​ប្រពន្ធ​​ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា​រហូតមក​ខណៈ​ពេល​ដែល​កេីត​ហេតុ​ខាង​លើ​ជន​បង្ក​គុំកួន​ក៏​យក​កាំបិត​ប័ងតោ​ទៅ​កាប់​ស្រ្ដី​រង​គ្រោះ​តែ​ម្ដង​ ។

បន្ទបន្ទាប់ពីកេីតហេតុនឹងបានទទួល​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ ជនសង្ស័យនិងមានវត្ថុតាងត្រូវបានសមត្ថកិច្ច​មូលដ្ឋាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ខណ្ឌ​កំបូលត​ដេីម្បី​ចាត់ការ​បន្តតាមនីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print