ក្រុមអ្នកប្រេីប្រាស់ម៉ូតូបំពាក់ដោយឧប​ករណ៍កែច្នៃចំនួន០២ក្រុមមានរហស្សនាមផ្សេងគ្នាត្រូវបានសម​ត្ថកិច្ចនាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្របតាមអនុសាសន៍លោកអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧប​នានាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ ក៏ដូចអនុសាសន៍របស់ លោកនាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នង​ការនគរបាលជាតិ​ លោកឧត្តមសេនីយ៍​ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ បាន​បញ្ជាឱ្យផែន​ការងារនគរបាលព្រហ្មទ័ណ្ឌ​និងនគរបាលក្រុងបាត់​ដំបង​ ធ្វេីការ​ប្រមូលនាំយកអ្នកជិះម៉ូតូដោយ​មានការកែច្នៃនូវឧបក​រណ៍ខុសលក្ខណៈបច្ចេកទ្ទេសក្នុងក្រុងបាត់ដំបងចំនួន០២ក្រុម​ ដែលមានការ​ចាត់តាំង​ ហេីយ​កំពុងមានសកម្មភា​ពនៅក្នុងបរិវេណព្រលាន​យន្តហោះវាលបែកចាន​ ក្រុងបាត់​ដំបង​ នារាត្រីថ្ងៃទី​៩ខែ​ មីនា​ឆ្នាំ២០​២៥​ ។

ការនាំមកសាកសួរនេះមានចំនួន​ ២២នាក់ម៉ូតូ១៨​គ្រឿងក្នុងនោះគឺ៖
-ក្រុមទី០១​ មានរហ្សនាមថា​ ក្រុម​រោករ៉ាក មានចំនួន ១២ នាក់
-ក្រុមទី០២មានរហ្សនាមថាក្រុម​ pink pink មានចំនួន ០៥ នាក់ ចំណែក ០៥ នាក់ ទៀតគឺមិនទាន់មានក្រុម​នៅឡេីយទេ។

ការសាកសួរអំពេីទង្វេីនេះពួកគេបានឆ្លេីយថា​ ការ​កែច្នៃតាមអំពេីចិត្តបែប​នេះគឺជាការរៀបចំ​ប្រមូលគ្នាជាក្រុ​ម​ ថតរូបភាពជាវីដេអូ​ដាក់​សម្លេ​ងភ្លេង​កាចៗ បង្ហោះក្នុងហ្វេស​ប៊ុកឬTikTok ដេីម្បីបានការចូល​មេីល​ច្រេីន​ហេីយទាក់ទាញអ្នកផ្សេងទៀតឱ្យធ្វេីដូចខ្លួន។

ជាការកត់សម្គាល់នាពេលកន្លងមកមានទិដ្ឋភាពបែបនេះ​ បានបង្ហោះក្នុងបណ្តាញសង្គម​ហ្វេសប៊ុកនិងTikTok ដោយការតាំងបង្ហាញជាក្រុម​ ឬបេីកបរជាក្រុម​ ដោយសម្លេងម៉ូតូលឺខ្លាំងៗនិងភ្លេីងបំភ្លឺឆ្វេចឆ្វាច​ និងពេលខ្លះបានបង្កទៅជាភាពអណាធិបតេយ្យនៅក្នុងទីក្រុង​ទៀតផង។

មានករណីខ្លះក៏បង្ហាញនូវភាពឌឺដងដាក់គ្នាទៅក្រុមផ្សេងឬផ្តាំផ្ញេីទៅក្រុមផ្សេងតាមរយៈទិដ្ឋភាពនេះ​ ដែលមហាជនក្នុងបណ្តាញសង្គមមានការបារម្ភថានឹងអាចបង្កជាជម្លោះក្នុងពេលណាមួយជាក់ជាមិន​ខានហេីយករណីនេះក៏បានរំខានរួចហេីយ​ដល់ការកំ​សាន្តសប្បាយនិងការធ្វេីលំហាត់ប្រាណពីប្រជាព​លរដ្ឋតាមដងផ្លូវ។

...

ជាមួយគ្នានេះ​ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ សូមយុវជនទាំងឡាយបញ្ឈប់នូវសកម្មភាពកែច្នៃខុសលក្ខ​ណៈ​បច្ចេកទ្ទេសបែបនេះបន្តទៀត​ ហេីយ​សមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការប្រមូលមកអប់រំណែនាំ​និងឱ្យដោះចេញនូវឧបករណ៍ទាំងនេះទាំងនៅក្រុងបាត់ដំបង​និងស្រុកផ្សេងទៀតទូទាំងខេត្តករណីនៅតែបន្តប្រព្រឹត្តិនោះសមត្ថកិច្ចនឹងចាត់វិ​ធានការតាមផ្លូវច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print