Atalanta សំពង Juventus ៤-០ ដល់ក្នុងផ្ទះបន្តឈរនៅលេខ៣ក្នុងក្របខ័ណ្ឌ Serie A

ចែករំលែក៖

Atalantaបន្តឈរនៅលេខ៣ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះជើងខ្លាំង Juventus ក្នុងលទ្ធផល 4-0 ។

ក្រុមទាំងពីរមានឱកាសស៊ុតបាល់បញ្ចូលទីរៀងៗខ្លួននៅដើមតង់ ប៉ុន្តែក្រុមភ្ញៀវនាំមុខមុនពីការស៊ុតបាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Mateo Retegui បន្ទាប់ពីបាល់ដោយដៃរបស់ Weston McKennie ។
ការប្រកួតតង់ទី២ទើបតែចាប់ផ្តើម កីឡាករ Marten de Roon ស៊ុតបាល់ចូលទីបើកឆាកនៅដើមតង់ទីពីរ មុនពេល Davide Zappacosta រកបាន 3-0 ដោយស៊ុតបញ្ចូលទីពីចម្ងាយ បន្ទាប់ពីការបញ្ជូនបាល់ពីកែងយ៉ាងអស្ចារ្យពី Sead Kolasinac នៅនាទីទី 66 ។ ខ្សែប្រយុទ្ធ Ademola Lookman បានបន្ថែមមួយគ្រាប់ចុងក្រោយឲ្យក្រុមភ្ញៀវឈ្នះលើក្រុមសេះបង្កង់ក្នុងលទ្ធផល4-0។
ក្រុម Atalanta ដឹកនាំដោយលោក Gian Piero Gasperini ឈរនៅលេខរៀងទី៣ដោយមាន៥៨ពិន្ទុ ដោយមាន៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Inter Milan ខណៈ Juventus បន្តឈរលេខ៤ មាន៥២ពិន្ទុ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print