មេធាវី៤រូបឈរឈ្មោះជាប្រធានគណៈមេធាវីអាណត្តិទី១១(២០១៦-២០១៨)

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាក់ឲ្យសមាជិក សមាជីកា គណៈមេធាវីទាំងអស់បានដឹងពីការជូនឈ្មោះបេក្ខភាពឈរឈ្មោះជាប្រធានគណៈមេធាវីអាណត្តិទី១១(២០១៦-២០១៨)។

លោកប្រធានគណៈមេធាវីបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាគណៈមេធាវីបានពិនិត្យ និងសម្រេចជាផ្លូវការលើលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះសម្រេចការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១(២០១៦-២០១៨) ហើយបានសម្រេចទទួលស្គាល់បេក្ខជនប្រធានគណៈមេធាវីចំនួន៤រូបគឺ៖ ទី១លោកមេធាវី សួន វិសាល អត្តលេខ១៤៣ ទី២លោកមេធាវី នូ ចន្ថា អត្តលេខ២៤៧ ទី៣លោកមេធាវី ហែម សុជាតិ អត្តលេខ១៤២ និងទី៤លោកមេធាវី ឈី សម្បត្តិ អត្តលេខ២៩៨៕

528e667f-40db-4a0f-a51b-52d06d781463

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print