ដឹងមូលហេតុហើយ ករណីស្រ្ដីដែលប្រទះឃើញស្លាប់នៅខណ្ឌប្ញស្សកែវ គឺជាអតីតប្ដី ជាអ្នកសម្លាប់ ព្រោះតែភ្លើងប្រច័ណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ រកឃើញហើយ ឃាតករដែលវាយសម្លាប់ស្ត្រីរងគ្រោះហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍មួយកន្លែង នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវគឺជាអតីតប្ដី ហើយជនដៃដល់ បានរត់ទៅដល់ខេត្តបន្ទាយមានជ័យ និងបានចង ក ធ្វើអត្តឃាតតាមក្រោយដែរ។ ចំណែកឃាតកដៃដល់ ជាប្តីមាន ឈ្មោះប៊ន សេងហាប់ ។

ចំណែកស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះអ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានជា អានន្ន ហ្គាដេន មានទីលំនៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

បើតាមប្រភពបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ កូនស្រីបានសែនព្រេនជាមួយបុរសជាប្ដីឈ្មោះ ប៊ន សេងហាប់ (ឃាតករ) ហើយរស់នៅជាមួយគ្នា រហូតមានមានកូនស្រីចំនួន១នាក់។ នៅអំឡុងឆ្នាំ២០២៤ ពួកគេបានបែកបាក់គ្នាដោយសាររស់នៅមិនចុះសម្រុងនិងគ្នា ហើយប្តីបានចាកចេញពីផ្ទះទៅធ្វើជាអ្នកបើកបរ។

តាមស្ត្រីជាម្ដាយបានឲ្យសមត្ថកិច្ចដឹងទៀតថា កាលពី៤ថ្ងៃមុន ជនសង្ស័យបានមករកកូនស្រីរបស់គាត់ (ជនរងគ្រោះ)។ លុះនៅវេលារសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ហើយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ពុំឃើញត្រឡប់មកផ្ទះវិញ ក៏ទូរស័ព្ទមិនចូលលុះក្រោយមកទើបដឹងថាកូនស្រីស្លាប់។

ប្រភពបានបន្ដទៀតថាស្ត្រីជាមេការបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ ជនរងគ្រោះ បានកក់កញ្ចុះ ឲ្យប្ដីមកផឹកស៊ីម្ដងទៀត។ ពេលកំពុងផឹកស៊ីក៏មានទំនាស់គ្នាដោយប្ដីជនរងគ្រោះប្រច័ណ្ឌជនរងគ្រោះ។ ខណៈនោះបុគ្គលិក ហាងនិងរូបនាង ក៏បានជួយទៅឃាត់។ នៅវេលាម៉ោងប្រហែល១១និង៣០នាទី ជនរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាង រួចឡើងជិះម៉ូតូទៅជាមួយប្ដីប្រាប់ថា ទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆា។

គួរបញ្ជាក់ថា នៅវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិក៏បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែងតាមផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print