ក្រសួងការបរទេសចិនឆ្លើយតបទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកថា ៖ ភាគីអាមេរិកតែងតែនិយាយអំពី “ការខាត ” គឺផ្ទុយពីចំណេះដឹងមូលដ្ឋាននៃសេដ្ឋកិច្ច

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១០ ខែមីនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការលើ កឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង ថា មូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺការ ផ្តល់ផលប្រយោជន៍ដល់គ្នា និង ឈ្នះ-ឈ្នះ។ មិនថា សង្គ្រាមពន្ធគយរ ឬសង្រ្គាមពាណិជ្ជកម្មនោះទេ សុទ្ធតែ ចាប់ផ្តើមពីការធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍ អ្នកដទៃ និងបញ្ចប់ដោយការបំផ្លាញ ផលប្រយោជន៍ ខ្លួន ឯង ។ សហរដ្ឋអាមេរិកគួរតែដក បទពិសោធពីមេរៀន ហើយផ្លាស់ប្តូរទៅរកទិសដៅត្រឹម ត្រូវវិញ ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្ននៃពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺជាលទ្ធផលនៃកម្លាំងទីផ្សារ ហើយរងឥទ្ធិពលពី កត្តាជាច្រើន ដូចជា រចនាសម្ព័ន្ធសេដ្ឋកិច្ចនៃប្រទេសទាំងពីរជាដើម ។ ប្រទេសចិនមិនដែលមានបំណងស្វែងរកអតិរេកពាណិជ្ជកម្មនោះទេ ។ តាមពិតទៅ ភាគីអាមេរិក បាន ចំណេញ ច្រើន ពីការធ្វើ ពាណិជ្ជកម្មរវាង ចិននិង អាមេរិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print