ជំនួបចរចារវាងអាមេរិកនិងអ៊ុយក្រែនឈានដល់គំនិតឯកភាពរួមអំពីការឈប់បាញ់គ្នាជាបណ្តោះអាសន្ននិងការផ្តល់ជំនួយផ្នែកសន្តិសុខជាដើម

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ថ្ងៃទី ១១ ខែមីនា គណៈប្រតិភូអាមេរិកនិងអ៊ុយក្រែនបាន បញ្ចប់ ការចរចា នៅក្រុង ជីតាប្រទេស អារ៉ាប៊ី សាអូឌីត។ បន្ទាប់មក ភាគីទាំងពីរប្រកាសថាបាន ឈាន ដល់គំនិតឯកភាពរួមអំពីការឈប់ បាញ់ គ្នាជាបណ្តោះអាសន្ន រៀបចំឱ្យ មាន ការ ចែក រំលែកព័ត៌មាន ស៊ើប ការណ៍ឡើងវិញ និង ផ្តល់ជំនួយ ផ្នែក សន្តិសុខជាដើម។

គេហទំព័រ «CCFR China state-controlled media » បើតាមសេចក្តីថ្លែងការណ៍បន្ទាប់ពីការចរចា អ៊ុយក្រែន លើកឡើងថា មានឆន្ទៈ ទទួលយកសំណើរបស់ អាមេរិកស្តីពីការ អនុវត្តភ្លាមៗនូវ ការឈប់បាញ់គ្នាជា បណ្តោះ អាសន្នរយៈពេល ៣០ ថ្ងៃ។ ការឈប់បាញ់នេះ អាចពន្យារពេល បាន ក្នុង បរិបទ ដែល ភាគីទាំងពីរមានការឯកភាពគ្នា ហើយចាំបាច់ត្រូវ តែ ទទួលយកពីភាគី រុស្ស៊ី និង អនុវត្ត ក្នុងពេល ដំណាលគ្នា ។ ខាងអាមេរិកវិញ នឹង រៀបចំឡើងវិញភ្លាមៗនូវ ការ ចែក រំលែកព័ត៌មាន ស៊ើបការណ៍ជាមួយ អ៊ុយក្រែន ព្រមទាំង ផ្តល់ជំនួយផ្នែក សន្តិសុខ ចំពោះ អ៊ុយក្រែនលើងវិញ ។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើតក្រុមការងារចរចារៀងៗខ្លួន និង ធ្វើការ ចរចាភ្លាមៗ ដើម្បីសម្រេច បាននូវ សន្តិភាពជាស្ថាពរនៅអ៊ុយក្រែន និង ធានា ឱ្យ អ៊ុយក្រែនមាន សន្តិសុខយូរ អង្វែង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print