នាយករដ្ឋមន្ត្រី៖ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯងគ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះពីសកម្មភាព ក្នុងដំណើរបេសកកម្ម ក្នុងកិច្ចការពារបូរណភាពទឹកដី រយៈពេល៨ ឆ្នាំមុន អាចគ្រានោះ សម្តេចធិបតី ក្នុងឋានៈជា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ៨ ឆ្នាំមុន (៦ មីនា ២០១៧)  និងថ្ងៃនេះ (១២ មីនា ២០២៥)÷ ខុសគ្នាតែអាយុនិងតួនាទី ប៉ុន្តែកាតព្វកិច្ចនិងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបកាពារជាតិ ការអភិវឌ្ឍន៍ប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនមិនប្តូរទេ។

...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រំលេចដាស់តឿនដល់បងប្អូនជនរួមជាតិថា ៖ «បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ»៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print