បាត់បង់ក្តីសង្ឃឹមស្ទើរបោះបង់អាជីបបាល់ទាត់ហើយ តែ Raphinhaអភិវឌ្ឍន៍ខ្លួនជាបេក្ខភាព Ballon d’Or

ចែករំលែក៖

នៅថ្ងៃខួបកំណើតគម្រប់អាយុ 18 ឆ្នាំ Raphinha អង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់ដ៏តូចរបស់គាត់នៅទីក្រុង Florianopolis របស់ប្រេស៊ីល ដោយសម្លឹងមើលទូរស័ព្ទរបស់គាត់ គ្មានសារ គ្មានការហៅទូរសព្ទចូល ដើម្បីផ្តល់តម្លៃខ្លួនឲ្យគាត់លេងបាល់ទាត់ឡើយ ហើយមាន របួសនិងបង្ខំចិត្តតចាកចេញពីក្រុម Avai U20 ទៀត។

Raphinhaមានអារម្មណ៍ដូចជាទីបញ្ចប់។ ក្តីសុបិន្តរបស់គាត់បានធ្លាក់ចុះទៅឆ្ងាយ។
បន្ទាប់មកគាត់បានមកសំឡេងដែលបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាង។ ម្ដាយរបស់គាត់ដែលតែងតែជាអ្នកគាំទ្រដ៏ធំបំផុតរបស់គាត់បានបដិសេធមិនឱ្យគាត់លាឈប់ពីការលេងបាល់ទាត់។ ម្តាយRaphinhaបានប្រាប់គាត់ថា “ប្រសិនបើកូនឈប់ឥឡូវនេះ កូននឹងត្រូវរស់នៅជាមួយបរាជ័យបែបនេះពេញមួយជីវិតរបស់កូន។ តើកូនត្រៀមខ្លួនសម្រាប់រឿងនោះហើយឬនៅ?

សម្លេងនោះបានធ្វើឲ្យគាត់ ឆ្ពោះទៅមុខយ៉ាងលឿនមកដល់ថ្ងៃនេះ ហើយកីឡាករ ដែលស្ទើរតែដើរចេញពីបាល់ទាត់ ឥឡូវនេះគឺជាបេះដូងនៃការរស់ឡើងវិញរបស់ Barcelona ដោយបានបញ្ជូនគ្រាប់បាល់ និងស៊ុតបាល់បញ្ចូលស្ទើរគ្រប់ការប្រកួត។

បន្ថែមលើសម្តីរបស់ម្តាយទៀតគឺ Raphinha មានភាពធន់ វិន័យ និងការអភិវឌ្ឍន៍ខ្លួនឯងជាបន្តបន្ទាប់ ជាមួយនឹងផ្នត់គំនិត ការលះបង់ និងបំណងប្រាថ្នាដែលមិនផ្លាស់ប្តូរដើម្បីជោគជ័យ។

ប្រសិនបើ Barcelona អាចឈ្នះរដូវកាលដំបូងនៃក្របខ័ណ្ឌ Champions League រដូវកាលថ្មីនេះ វាក៏នឹងក្លាយជាជ័យជំនះផ្ទាល់ខ្លួនសម្រាប់កីឡាករវ័យ 28 ឆ្នាំ Raphinha ផងដែរ ។

មិនដូចតារាប្រេស៊ីលជាច្រើនដែលបញ្ចេញពន្លឺនៅក្លឹបក្នុងស្រុកធំៗ Raphinha ត្រូវបង្ហាញខ្លួនឯងនៅអឺរ៉ុបតាំងពីបាតឡើង។ នៅប្រទេសព័រទុយហ្គាល់ ជាដំបូងលេងជាមួយ Vitoria Guimaraes ហើយបន្ទាប់មក Sporting គាត់បានបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងការផ្តួលខ្សែការពារ និងបង្កើតឱកាសឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បានច្រើន ខណៈដែលនៅបារាំង Rennes គាត់បានបង្ហាញថាគាត់អាចជាអ្នកសំខាន់បំផុតដែលជួយក្រុមឲ្យទទួលជោគជ័យ។គាត់ទាក់ទាញការចាប់អារម្មណ៍ពីអ្នកគ្រប់គ្រង Marcelo Bielsa ដែលបាននាំគាត់ទៅក្លឹបអង់គ្លេស Leeds ហើយបានពន្លឿនការអភិវឌ្ឍន៍របស់គាត់យ៉ាងឆាប់រហ័ស។គាត់ក៏បានទទួលការចាប់អារម្មណ៍ពីក្លឹប Barcelona ដែលបានចុះហត្ថលេខាលើគាត់ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំសម្រាប់ថ្លៃដើម 50 លានផោន ដែលអាចនឹងកើនឡើងដល់ 55 លានផោន បន្ថែម។
នៅពេលដែលមកកាន់ក្លឹបធំដំបូងគាត់ក៏មិនសូវបានលេងពេញលេញដែរក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Xaviក្នុងរយៈពេលពីររដូវកាលនៅក្លឹប Raphinha ត្រូវបានដាក់លេងជាកីឡាករបម្រុង ១១លើក ហើយចាប់ផ្តើមបានតែ ៤២ដងប៉ុណ្ណោះក្នុងចំណោម ៧៦ប្រកួតប៉ុណ្ណោះ។
ក្រោយពេលក្រុម Barcelonaបណ្តេញលោក Xaviចេញហើយដាក់គ្រូបង្វឹកសញ្ជាតិអាម្លឺម៉ង់Hansi Flick បានផ្លាស់ប្តូរអ្វីៗទាំងអស់របស់ Raphinha ។គ្រូបង្វឹក Hansi Flick បានផ្តល់តួនាទីធំជាងនេះដល់គាត់ ហើយអនុញ្ញាតឱ្យគាត់លេងដោយភាពជឿជាក់និងក្លាយទៅជាកីឡាករសំខាន់ក្នុងក្រុមដោយរកបាន២៦គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១៩ដងក្នុងចំណោម៤០ប្រកួត។ ហើយបានស៊ុតបញ្ចូលទីនៅគ្រប់ការប្រកួតដែលគាត់បានលេងនៅ Champions League នៅរដូវកាលនេះ។ គាត់បានបង្កើតខ្លួនគាត់ជាកីឡាករសំខាន់ម្នាក់របស់ Barcelona និងជាបេក្ខភាពប្រជែងពានរង្វាន់កីឡាករឆ្នើម Ballon d’Orដែរ។

Barcelonaកំពុងតែប្រជែងយកពានធំៗចំនួនបីក្រោយពួកគេទម្លាក់ក្រុម ហើយ Benficaដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ ពួកគេក៏កំពុងតែស្ថិតនៅកំពូលតារាងដណ្តើមជើងឯកអេស្ប៉ាញ La Ligaនិង Copa del Rey។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print