រថយន្តដឹកលើសទម្ងន់ចំនួន ០៨គ្រឿង ត្រូវបានពិន័យ ក្នុងនោះឃាត់ទុក១ឆ្នាំ ចំនួន០៦គ្រឿង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង បានចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៅចំនុចផ្លូវខេត្តលេខ៣១០ ស្ថិតនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងប្រតិបត្តិការខាងលើក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១៣គ្រឿង លើសទម្ងន់កម្រិតកំណត់ចំនួន ០៨គ្រឿងចន្លោះពី ០៥តោន ដល់ ២៧តោន ក្នុងនោះឃាត់រក្សាទុក ១ឆ្នាំ ចំនួន ០៦គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print