ប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងថា មានករណីវាយប្រហារដោយកាំបិទកើតឡើងនៅទីក្រុង Strasbourg បណ្តាលឲ្យបុរសជនជាតិជ្វិបម្នាក់រងរបួសធ្ងន់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនវាយប្រហារបានស្រែកខ្លាំងៗនៅពាក្យថា «ព្រះអាឡោះដ៏អស្ចារ្យ» រួចចាក់មួយកាំបិទចំពោះបុរសម្នាក់ដែលទើបតែចេញពីបន្ទប់ទឹក។ ជនរង្គ្រោះគឺជាជនជាតិជ្វិប អាយុ៦២ឆ្នាំឈ្នោះ Chalom Levy ។ ភ្លាមៗនោះលោកក៏បានបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយរបួសមិនគម្រាមកំហែងដល់ជីវិតឡើយ។
តាមរបាយការណ៍ពីប៉ូលិសបានឲ្យដឹងថា ជនដៃដល់គឺជាមនុស្សមានបញ្ហាផ្លូវចិន ហើយធ្លាប់បានបើកការវាយប្រហារដោយកាំបិទដូចគ្នានៅក្នុងឆ្នាំ២០១០។
ការវាយប្រហារកាលពីថ្ងៃតទី១៩ ខែសីហា ដោយកាំបិទបង្ករការព្រួយបារម្ភថ្មីដល់ពលរដ្ឋបារំាងដែលរងការវាយប្រហារជាច្រើនលើកកន្លងមកសម្លាប់មនុស្សរាប់រយនាក់។
កន្លងមកមានការវាយប្រហារដោយកាំបិទកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងនៅប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុប ។ ការវាយប្រហារបែកនេះជាវិធីសាស្ត្រថ្មីនៅក្នុងការវាយប្រហារពីសំណាក់ក្រុមភេរវកម្មនៅក្នុងតំបន់អឺរ៉ុប៕
ប្រែសម្រួល៖ ម៉ែវ សាធី