ក្រសួងមុខងារសាធារណៈ និងក្រសួងរ៉ែនិងថាមពល សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែនិងថាមពល»

ចែករំលែក៖

ភ្នំពេញ÷ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខា សាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែនិងថាមពល» ដោយមានវត្តមានអញ្ជើញចូលរួមដោយលោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានជម្រាបជូនអង្គសិក្ខាសាលាអំពីការកកើតនៃក្រសួងរ៉ែនិងថាមពល ព្រមទាំងមានការលើកឡើងថា “អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងរ៉ែនិងថាមពល បានរៀបចំរួចរាល់ និងបានរៀបចំជូនក្រសួងមុខងារសាធារណៈ នូវរបាយការណ៍ពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដែលបានកែសម្រួលតាមសេចក្តីព្រាងសារាចរស្តីការកំណត់មុខងារក្រសួង ស្ថាប័នក្នុងអង្គនីតិប្រតិបត្តិ។ ក្រសួងក៏បានរៀបចំរួចរាល់នូវអនុក្រឹត្យពាក់ព័ន្ធការកំណត់មុខងារ និងរចនាសម្ព័ន្ធអង្គភាពចំណុះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។”

ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ជាលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងរ៉ែនិងថាមពល ទោះបីយើងខ្ញុំមានការបង្កើតមុខងារ និងភារកិច្ចថ្មីៗនៅក្នុងអង្គភាពនៃក្រសួង ប៉ុន្តែក្រសួងបានខិតខំរៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង ស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ពង្រឹងជាជាងពង្រីក» និង«រៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ»។” “ដើម្បីធានាដល់ការ ប្រព្រឹត្តទៅរបស់ក្រសួង មានប្រសិទ្ធភាព និងប្រសិទ្ធផល យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពលទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគ្រប់ដំណាក់កាលបន្តបន្ទាប់ខាងមុខ ដើម្បីឈានដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងរ៉ែនិងថាមពល ឱ្យបានរួចរាល់” ឯកឧត្តមរដ្ឋមន្ត្រី បានប្តេជ្ញាចិត្តជូនអង្គសិក្ខាសាលា។

...

សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួម មាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើង វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្រប ខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print