រាល់ការសាងសង់អគារ ឬមណ្ឌលអាជីវកម្ម និងផលិតកម្ម ត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងតភ្ជាប់ជាមួយបណ្តាញលូ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ យោងតាមច្បាប់ ស្ដីពីប្រព័ន្ធទឹកកខ្វក់ មាត្រា២៦បានចែងថា ៖ រាល់ការសាងសង់អគារ ឬមណ្ឌលអាជីវកម្មនិងផលិតកម្ម ឬទីតាំងប្រហាក់ប្រហែលផ្សេងទៀត ត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ បណ្តាញលូ និងសំណង់សិល្បការ្យទឹកកខ្វក់ផ្សេងទៀតឱ្យបានគ្រប់គ្រាន់ និងសមស្របតាមបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់។ឮ

ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ៖ បុគ្គលដែលជាម្ចាស់ទីតាំងនៃអគារ ឬមណ្ឌលអាជីវកម្មនិងផលិតកម្ម ឬទីតាំងប្រហាក់ប្រហែលផ្សេងទៀត ត្រូវរៀបចំគម្រោងប្លង់លម្អិតនៃការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ បណ្តាញលូ និងសំណង់សិល្បការ្យទឹកកខ្វក់ផ្សេងទៀត ដាក់បញ្ចូលក្នុងគម្រោងប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ដើម្បីស្នើសុំការអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្របតាមច្បាប់ស្តីពីសំណង់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print