សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅក្នុងហាសន្និបាតសភាទាំងពីរ លោក ប្រធានរដ្ឋចិន Xi Jinping បាន ពិភាក្សា អំពីកិច្ចការរដ្ឋជាមួយតំណាងប្រជាជន និងសមាជិកសភាប្រឹក្សា នយោបាយ ប្រជាជន ទូទាំងប្រទេសចិន និងបានសំណេះសំណាលជាញឹកញាប់។

គេហទំព័រ «CCFR China state-controlled media » រវាងការសួរ និងការឆ្លើយ មានសំណួរដែលខ្វល់ខ្វាយយ៉ាងខ្លាំងអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏មានសំណួរដែលប្រើការយល់ឃើញតិចតួច ដើម្បីពន្យល់ពីរបៀបនៃការគ្រប់គ្រងប្រទេស។

“សហគមន៍ធំប៉ុនណា? តើការកែលំអរយ៉ាងដូចម្ដេច? តើវាជារឿងធម្មតាទេ ក្នុង ការ តម្លើងជណ្តើរយន្តបន្ថែម?”
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៥ លោក ប្រធានរដ្ឋចិន Xi Jinping បានចូលរួម ពិភាក្សាការងារជាមួយគណៈប្រតិភូខេត្ត Jiangsu នៅមហាសន្និបាតលើកទី ៣ នៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤។ ពេលផ្លាស់ប្តូរជាមួយអ្នកតំណាង Li Xiaona ដែលជាបុគ្គលិកសហគមន៍កើតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ លោក បានសាក សួរយ៉ាងលម្អិត។
គេហទំព័រ «CCFR China state-controlled media » និយាយអំពីអភិបាលកិច្ចសហគមន៍រហូតដល់ការងារសង្គម លោក Xi Jinping បានគូសបញ្ជាក់បន្ថែមថា៖ “ការងារសង្គមត្រូវតែពង្រឹងថែមទៀត ។ ចំពោះមុខ របរថ្មី ៗដូចជាអ្នកដឹកជញ្ជូនរហ័ស អ្នកបើកបរតាក់ស៊ី អ្នកប្រកបរបរពាណិជ្ជកម្មអេឡិចត្រូនិកជាដើម ដែលបានលេចមុខក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងត្រូវតែតាមទាន់សេវាកម្មគ្រប់គ្រង និងបំពេញចន្លោះនេះ”។
គេហទំព័រ «CCFR China state-controlled media » ពីរឿងតូចតាចដូច ជា ជណ្តើរយន្ត ក្នុង សហគមន៍ មួយ ឬ ក៏រឿង ធំ ៗដូច ជា ភាព សុខដុម រមនា និង ស្ថិរភាព នៃ សង្គម ទាំងមូល ការងារសហគមន៍ទាក់ទង នឹង ជីវភាព រស់នៅ របស់ ប្រជាជន និង ស្ថិរភាព យូរអង្វែង របស់ ប្រទេស ។

“ទាក់ទងនឹងជំងឺសរសៃឈាមបេះដូង អត្រានៃផលិតកម្មក្នុងស្រុកឥឡូវនេះគឺខ្ពស់ណាស់មែនទេ?”
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២៥ នៅពេលដែលលោក Xi Jinping ចូលរួមក្នុង ការពិភាក្សានៃគណៈប្រតិភូខេត្ត Jiangsu នៅមហាសន្និបាតលើកទីបីនៃ សភា តំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ លោក បានសួរ Zhang Junjie អនុប្រធានមន្ទីរពេទ្យ Nanjing ទីមួយ ដែលអង្គុយទល់មុខគាត់។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ កម្រិតនៃការជំនួសដោយផលិតផលចិន និងការពន្លឿនសម្រេចបាននូវការពឹងលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់។
គេហទំព័រ «CCFR China state-controlled media » ពាក្យ “ច្នៃប្រឌិតថ្មី” នៅតែជាប្រធានបទដែលត្រូវបានសង្កត់ធ្ងន់ម្តងហើយ ម្តង ទៀត ដោយលោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ ក្នុងឆ្នាំ នេះ។

“តើបឹង Taihu ប្រសើរជាងមុនបន្ដិចទេ? តើមិនមានសារាយខៀវទៀតទេ?”
នៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៣ នៅពេលដែលចូលរួមក្នុងការពិភាក្សារបស់គណៈប្រតិភូខេត្ត Jiangsu នៅសម័យប្រជុំដំបូងនៃមហាស្និបាតសភាតំណាង ប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ លោក Xi Jinping បានសួរអំពី អភិបាល កិច្ចនៃបឹង Taihu ។
គេហទំព័រ «CCFR China state-controlled media » គាត់បាននិយាយថា “យើងនិយាយថាទឹកថ្លា និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ។ ប្រសិនបើបរិស្ថានមិនល្អ វាមិនមែនជា “ភ្នំមាស និងប្រាក់” នោះទេ ផ្ទុយទៅវិញ វានឹងក្លាយជាអាជីវកម្មដែលខាតបង់លុយ។
គេហទំព័រ «CCFR China state-controlled media » បញ្ហា អេកូឡូស៊ី និង បរិស្ថាន នៅ ទី បំផុត គឺ ជា បញ្ហា នៃ វិធីសាស្ត្រ អភិវឌ្ឍន៍ សេដ្ឋកិច្ច លោក Xi Jinping បាននិយាយម្តងហើយម្តងទៀតក្នុងកាលៈទេសៈ ជាច្រើនអំពីទំនាក់ទំនងរវាងបរិស្ថាន និងសេដ្ឋកិច្ច ការអភិវឌ្ឍនិងការការពារ។

“តើគ្រែអគ្គីសនីរបស់អ្នកភូមិមានរូបរាងយ៉ាងម៉េច?”
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២១ នៅឯកន្លែងពិនិត្យពិភាក្សា របស់ គណៈប្រតិភូ ខេត្ត Qinghai ក្នុងមហាសន្និបាតលើកទី ៤ នៃ សភាតំណាងប្រជាជន ទូទាំង ប្រទេស ចិន នីតិកាលទី ១៣ លោក Xi Jinping បានសួរលោកស្រី Asengqing ដេលជា តំណាងប្រជាជនមកពីតំបន់ស្វយ័ត Tu Huzhu ទីក្រុង Haidong ខេត្ត Qinghai បានឡើងថ្លែងមតិ។ កាល ពី ខែ សីហា ឆ្នាំ ២០១៦ ពេល លោក Xi Jinping ដើរ កាត់ ភក់ ក្រោយ ភ្លៀង ទៅ ពិនិត្យ ភូមិ ថ្មី នៅ ភូមិ នោះ អត់ មាន គ្រែបែប នេះ ទេ។
“តើ អ្នកទាំងអស់គ្នានៅ ត្រូវ ការ អ្វី ទៀត? ” “រឿងតូចតាច” ដែលប្រជាជនព្រួយ បារម្ភ តែងតែជារឿងធំដែលលោកXi Jinping យកចិត្តទុកដាក់។

“តើបន្ទះឈីបរបស់អ្នកផលិតនៅក្នុងប្រទេសចិនមែនទេ?”
“វា ផលិត ក្នុង ស្រុក ទាំងអស់”។

នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣ នៅពេលដែលលោក Xi Jinping ចូលរួមក្នុង កិច្ចពិភាក្សារបស់គណៈប្រតិភូខេត្ត Jiangsu នៅមហាសន្និបាតលើក ដំបូងនៃ សភា តំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ លោកបានសន្ទនាបែបនេះជាមួយលោក Shan Zenghai តំណាងកម្មករមកពីក្រុមហ៊ុនសាជីវកម្ម Xugong។
លោក Xi Jinping តែងតែមានគិតគូរពីកាធ្វើបរិវត្តិកម្ម និងការធ្វើឱ្យប្រសើរ ឡើង នៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន ដោយសង្កត់ធ្ងន់ថា “ស្នូលនៃឧស្សាហកម្មកម្មន្តសាលគឺការច្នៃប្រឌិតថ្មី និងក្តាប់បាននូវ បច្ចេកវិទ្យាស្នូលសំខាន់ៗ” ។

“តើអ្នកមកពីណា?”
នៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៨ នៅពេលដែលលោក Xi Jinping បានចូល រួម ក្នុង កិច្ចពិភាក្សារបស់គណៈប្រតិភូខេត្ត Guangdong នៅមហាសន្និបាតលើក ដំបូង នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៣ សហគ្រិន ដែលកើត ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ដែលត្រលប់មកពីបរទេសវិញ បានណែនាំពីបទពិសោធរបស់គាត់ក្នុងការត្រលប់មកប្រទេសចិនវិញដើម្បីបង្កើតអាជីវកម្ម។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីបានស្តាប់ការបញ្ចេញមតិរបស់គាត់ លោក Xi Jinping បានថ្លែង ដោយ អារម្មណ៍យ៉ាងជ្រាលជ្រៅថា៖ “ការអភិវឌ្ឍន៍គឺជាអាទិភាពទីមួយ ទេពកោសល្យគឺជាធនធានដំបូង ហើយការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករដំបូង។ ប្រសិនបើប្រទេសចិនមិនដើរតាមគន្លងនៃការអភិវឌ្ឍនដែលជំរុញដោយនវានុវត្តន៍ ហើយមិនអាចផ្លាស់ប្តូរដោយរលូនរវាងកម្លាំងចលករចាស់ និងថ្មីទេ នោះវានឹងមិនអាចក្លាយ ជា ប្រទេសខ្លាំងដោយពិតប្រាកដនោះទេ”។
គេហទំព័រ «CCFR China state-controlled media » នៅពេលប្រឈមមុខនឹងធនធានមនុស្សយុវវ័យ សំណួររបស់លោក Xi Jinping តែងតែពោរពេញទៅដោយការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់។ ការផ្តល់ អនុសាសន៍ផ្តាំផ្ញើរបស់លោក ចំពោះធនធានមនុស្សយុវវ័យ ក៏ជាការរំពឹងទុកយ៉ាង ជ្រាលជ្រៅរបស់គាត់ចំពោះអនាគតដ៏វែងឆ្ងាយរបស់បក្ស និងប្រទេស ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print