ណាត់ជួបគ្នានៅពិព័រណ៍ពិភពលោក2025 ៖ ខ្លាឃ្មុំផេនដាឈ្មោះ YouYou សូមអញ្ជើញលោកអ្នកទស្សនាពន្លាប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សល់តែមួយខែទៀត ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នឹង សម្ពោធបើក នៅទីក្រុង អូសាកា ប្រទេសជប៉ុន ។ មជ្ឈដ្ឋាន ជាតិនិងអន្តរជាតិ មានការរំពឹងទុក យ៉ាង ខ្លាំង ចំពោះ ពន្លា ប្រទេសចិន ។

គេហទំព័រ «CCFR China state-controlled media » ពន្លា ប្រទេស ចិន មានទំហំ ប្រហែល ៣៥០០ ម៉ែត្រការ៉េ ផ្នែក ខាង ក្រៅ នៃ សំណង់ មាន រូប រាង ដូច សៀវភៅ ធ្វើពី បន្ទះ ឫស្សី បុរាណចិន ខណៈ ម៉ាស្កូត ជាខ្លាឃ្មុំផេនដា ឈ្មោះ YouYou悠悠។

គេហទំព័រ «CCFR China state-controlled media » ពន្លា ប្រទេសចិន មាន ប្រធានបទ « រួមគ្នាកសាងសហគមន៍ រួមវាសនា រវាង មនុស្សនិងធម្មជាតិ ៖ សង្គម នា ពេល អនាគត ដែល មានការ អភិវឌ្ឍបៃតង» ចែកជា ប្លុក ពិព័រណ៍ ចំនួនបី បង្ហាញ នូវ ប្រាជ្ញា ខាង អេកូឡូស៊ី ប្រពៃណីចិន វប្បធម៌ រដូវកាល ទាំង ២៤ នៃ ប្រពៃណីចិន ទស្សនៈ និង សមិទ្ធផល នៃ ការ អភិវឌ្ឍ បៃតង របស់ ចិន ក្នុង យុគសម័យថ្មី ។

គេហទំព័រ «CCFR China state-controlled media » យើងខ្ញុំសូម អញ្ជើញ លោកអ្នក ចូលរួមក្នុង សកម្មភាព អន្តរកម្ម តាមអនឡាញ ឈ្មោះថា « ណាត់ជួបគ្នានៅពិព័រណ៍ពិភពលោក ៖ ខ្លាឃ្មុំ ផេនដាឈ្មោះ YouYou សូមអញ្ជើញលោកអ្នក ទស្សនា ពន្លា ប្រទេស ចិន » ដែល សហការ រៀបចំ ដោយ មជ្ឈមណ្ឌល ផ្សព្វ ផ្សាយ ជា ភាសា តំបន់ អាស៊ី-អាហ្វ្រិក នៃអគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិមចិន និង ក្រុមប្រឹក្សា ចិន សម្រាប់ ការ ជំរុញ ពាណិជ្ជកម្មអន្តរជាតិ ។

* កាលបរិច្ឆេទចូលរួម៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥
* បែបបទចូលរួម៖ វីដេអូឃ្លីប / រូបភាព / គំនូរ/ ពាក្យសម្តីអំពីការរំពឹងទុក
ស្វាគមន៍លោកអ្នកតាមដាននិងចូលរួម!

គេហទំព័រ «CCFR China state-controlled media » ពន្លា ប្រទេសចិន រង់ចាំទទួល ភ្ញៀវគ្រប់រូប យ៉ាង រាក់ទាក់ កក់ក្តៅ តាមរយៈ វប្បធម៌ ប្រពៃណីចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print