បទវិភាគ៖ស្តាប់សំឡេងយុគសម័យដ៏ខ្លាំងរបស់ចិនក្នុងការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាបតាមរយៈទិន្នន័យ”ប្រហែល ៣ ភាគរយ”

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ របាយការណ៍ ការងារ រដ្ឋាភិបាល ឆ្នាំនេះ បាន លើកឡើង ថា “បរិមាណចំណាយ ថាមពល នៃ ផលិតផល ក្នុងស្រុកសរុប គិតជាឯកតា របស់ ចិន ក្នុង មួយ ឆ្នាំ កន្លង ទៅ នេះ បាន ធ្លាក់ ចុះ ជាង ៣ ភាគរយ” ហើយ បាន ចាត់ទុក “ការ ចំណាយ ថាមពល នៃ ផលិតផល ក្នុង ស្រុក សរុប គិតជា ឯកតា ធ្លាក់ ចុះ ជាង ៣ ភាគរយ” និង គុណភាពនៃបរិស្ថានអេកូឡូស៊ី ត្រូវ បាន កែលម្អ ជាបន្តបន្ទាប់ ជា គោលដៅរំពឹងទុក សំខាន់ៗ សម្រាប់ការអភិវឌ្ឍនៅ ឆ្នាំ ២០២៥ ដែល បាន បង្ហាញ ថា ប្រតទេសចិន ចិន មាន ការ ប្តេជ្ញាចិត្ត យ៉ាង មុតមាំមិនងាករេ ក្នុងការ ដើរតាមផ្លូវដែល តម្កល់ ការ អភិវឌ្ឍអេកូឡូស៊ីជាអាទិភាព និង ធ្វើការអភិវឌ្ឍបៃតង ហើយ បន្ត ធ្វើឱ្យ មានសុក្រឹតភាព នូវ រចនាសម្ព័ន្ធ ឧស្សាហកម្ម និង ថាមពល ក៏ដូចជា ពន្លឿន ការធ្វើ បរិវត្តកម្ម បៃតង នៃ វិធីអភិវឌ្ឍន៍ ដើម្បី ធ្វើឱ្យ ភាពបៃតង ក្លាយ ទៅជា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ ប្រកប ដោយ គុណភាពខ្ពស់ របស់ ចិន ។

គេហទំព័រ «CCFR China state-controlled media » ឥស្សរជនជំនាញ ជាច្រើនរូប សម្គាល់ឃើញ ថា រដ្ឋាភិបាល ចិន បាន និង កំពុង លើកកម្ពស់ គុណ ភាព នៃ កំណើន តាមរយៈ ការអភិវឌ្ឍ បៃតង ឧស្សាហកម្ម ជាច្រើន ដូចជា សំណង់ បៃតង ថាមពល អគ្គិសនី ដើរដោយកម្លាំងខ្យល់ ថាមពល ប្រព័ន្ធ PV ការផ្ទុកថាមពលបែបថ្មី និង ថាមពល អ៊ីដ្រូសែន ជាដើម នឹង អបអរទទួល លំហអភិវឌ្ឍន៍ដ៏ទូលំទូលាយ ។
គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពី សមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិន បានផ្តល់ ការទ្រទ្រង់ គិត ជា មធ្យម ៦,១ ភាគរយ ចំពោះកំណើនសេដ្ឋកិច្ច តាមរយៈ កំណើនប្រើប្រាស់ថាមពល គិត ជា មធ្យម ក្នុង មួយឆ្នាំ ប្រហែល ៣,៣ ភាគរយ ហើយ បរិមាណប្រើប្រាស់ថាមពល នៃ ផលិត ផល ក្នុងស្រុកសរុប គិតជាឯកតា ក្នុងឆ្នាំ ២០២៣ បាន ធ្លាក់ចុះជាង ២៦ ភាគរយ បើ ប្រៀប ធៀប នឹង ឆ្នាំ ២០១២ ដែល “បាន ក្លាយជា ប្រទេសមួយ ក្នុងចំណោម ប្រទេស ដែល មាន ការ ធ្លាក់ចុះ លឿន បំផុត នៃការប្រើប្រាស់ថាមពល នៅទូទាំង ពលពិភពលោក” ។ លោក Michael Greenstone សេដ្ឋវិទូអាមេរិក ដែល បាន និង កំពុង សិក្សាស្រាវជ្រាវ ពី គោលនយោបាយ ថាមពល សកល ជាយូរមកហើយ បាន វាយតម្លៃថា “ក្នុងប្រវត្តិសាស្ត្រពិភពលោក យើងមិន បាន រក ឃើញ ឧទាហរណ៍ណាមួយ ដែល ប្រទេសផ្សេងទៀត អាច ធ្វើដូចប្រទេសចិន នោះ ឡើយ ដែល បាន កាត់បន្ថយការបំពុល យ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីបែបនេះ” ។
គេហទំព័រ «CCFR China state-controlled media » ភាពបៃតងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ ប្រទេសចិន។ កិច្ច ប្រជុំ លើកទីបី នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើក ឡើង ថា ត្រូវធ្វើឱ្យយន្តការអភិវឌ្ឍន៍បែបបៃតងនិងកាបូនទាបមានសុក្រឹតភាព កាលពី ចុងខែ កក្កដា ឆ្នាំ ២០២៤ ប្រទេសចិនបានបោះពុម្ពផ្សាយ «សេចកី្តណែនាំស្តីពីការពន្លឿនការ ធ្វើ បរិ វត្តកម្ម បៃតងដោយគ្រប់ជ្រុងជ្រោយ នូវ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម»ដែល បាន ធ្វើការ រៀប ចំ ចាត់ចែងជាប្រព័ន្ធ ចំពោះការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ ជាលើកដំបូង ។ ដោយឡែក កាលពី ខែ សីហា ឆ្នាំដដែល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅស ស្តីពី «ការ ធ្វើ បរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដោយបង្ហាញពី សមិទ្ធផលនៃ ការធ្វើបរិវត្តកម្ម ថាមពល របស់ប្រទេសចិន ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ ព្រមទាំងការរួមចំណែកដ៏ សំខាន់ របស់ចិន ក្នុងការអភិវឌ្ឍបៃតងសកល និងការរួមគ្នាកសាងពិភពលោក ដ៏ស្រស់ស្អាត និង ល្អបវរ ។ ក្រោមការជំរុញដោយឯកភាព របស់ គោលនយោបាយមួយចំនួន ប្រទេសចិន ពោរ ពេញ ទៅដោយ ភាពរស់រវើក យ៉ាងពេញលេញ ។
គេហទំព័រ «CCFR China state-controlled media » នៅក្នុងក្រុមហ៊ុន សាជីវកម្ម ប្រេងឥន្ធនៈ និង ឧស្ម័នធម្មជាតិ ចិន ប្រចាំនៅ ខេត្តយូណាន ដែល ស្ថិត នៅក្រុងគួនមីង ឆ្លងតាមរយៈការងារជិត ២០ ដំណាក់កាល ដូចជា ការច្រោះ ចោល ប្រេង គីមីជីវសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល ៨០ភាគរយ អាច ត្រូវ ប្រើប្រា ស់ ជាថ្មីឡើងវិញ ខណៈពេលហូរចាក់ទៅផ្នែកខាងលើ ។ “មិនឱ្យប្រេងកខ្វក់ មួយ តំណក់ ធ្លាក់ លើដី មិនឱ្យឧស្ម័នបំពុលលើសពីស្តង់ដារ បញ្ចេញមកក្រៅ មិនឱ្យទឹក សំណល់ លើសពី ស្តង់ដារមួយ តំណក់ ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែង នៃការ ធ្វើ បរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ របស់ប្រទេសចិន ។

គេហទំព័រ «CCFR China state-controlled media » ភាព បៃតង ក៏រឹតតែជា លក្ខណៈពិសេស ពីឬសគល់ របស់ ការរួមគ្នាកសាង “ខ្សែក្រវាត់ និង ផ្លូវ” ផងដែរ ។ ក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅ ស្ថានីយអគ្គិសនីដើរដោយថាមពល ប្រព័ន្ធ PV នៅ ខ្ពង់រាប នៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនី ដើរ ដោយ កម្លាំងខ្យល់ ធំ ជាង គេ នៅ អាស៊ីកណ្តាល និង ស្ថានីយវារីអគ្គិសនី ដែល សាងសង់ នៅ ទន្លេអាស៊ីខាងត្បូង ។ល។ គម្រោង អំពី ការរួមគ្នាកសាង “ខ្សែក្រវាត់ និង ផ្លូវ” ទាំងនេះ បានជួយបន្ធូរបន្ថយ កង្វះ ខាត ថាមពល ក្នុងតំបន់ ហើយបានលើកកម្ពស់ ការ ប្រើប្រាស់ ថាមពលស្អាត ដែល បាន ផ្តល់ ការ ទ្រ ទ្រង់ ដ៏ខ្លាំងក្លា សម្រាប់ ការអភិវឌ្ឍទំនើបកម្ម របស់ ប្រទេស ទាំងនេះ ។
គេហទំព័រ «CCFR China state-controlled media » ក្នុង រយៈពេល ១០ ឆ្នាំកន្លងមក ប្រទេសចិន បាន បង្កើត សហព័ន្ធអន្តរជាតិ ស្តីពី ការ អភិវឌ្ឍ បៃ តង “ខ្សែក្រវាត់ និង ផ្លូវ” ជាមួយ ដៃគូសហប្រតិបតិ្តការចំនួនជាង ១៥០ នៃប្រទេសជាង ៤០ បាន បង្កើត ទំនាក់ទំនង ភាពជាដៃគូ សហប្រតិបតិ្តការ ខាងថាមពល “ខ្សែក្រវាត់ និង ផ្លូវ” ជា មួយ ប្រទេស ចំនួន ៣២ ព្រមទាំងបានសន្យាថា លែងសាងសង់គម្រោងអគ្គិសនីដើរ ដោយ ធ្យូង ថ្ម នៅបរទេស ទៀតហើយ ។ល។ អ្នកជំនាញ ពាក់ព័ន្ធ បានថ្លែងថា ប្រការទាំងនេះ បាន បញ្ជាក់ ថា ប្រទេសចិនបានរួម ចំណែក ដ៏ សំខាន់ ទាំង ទស្សនៈ គោលនយោបាយ ទាំង ការ រចនា គម្រោង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាបនិងការអភិវឌ្ឍជានិរន្តរភាពសកល ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាប្រទេសផលិត និងប្រើប្រាស់ ថាមពលដ៏ធំបំផុតលើពិភពលោក ចិនបាន អនុវត្ត តាម ទស្សនៈស្តីពីការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាត ឱ្យ ចូល ក្នុង គន្លង ល្បឿនលឿន ។ ឧទាហរណ៍ដូចជា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្នុង ចំណោម បរិមាណកំណើន នៃការប្រើប្រាស់អគ្គិសនី ក្នុងសង្គមទាំងមូល របស់ចិន មាន ចំនួន លើសពី ពាក់កណ្តាល គឺ ដំណើរការ ផលិតអគ្គិសនីដោយថាមពលស្អាតថ្មី ហើយ ចំណុះ ថាមពល ដែលអាចកកើតឡើងវិញប្រចាំឆ្នាំ មានសមាមាត្រលើសពី ៤០ ភាគ រយ លើ ទូ ទាំង ពិភពលោក ។ល។
គេហទំព័រ «CCFR China state-controlled media » នាពេលបច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលកកើតឡើងវិញ និងជាប្រទេសផលិត គ្រឿង បរិក្ខារ ខាងថាមពល កកើតឡើងវិញ ដ៏ធំបំផុត លើ ទូទាំងពិភពលោក ដោយ បានផលិត នូវ ផលិត ផល ថាមពល ថ្មី ប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃសមរម្យ ដែល បាន ផ្តល់ ជម្រើសកាន់តែច្រើន ដល់ អ្នកប្រើប្រាស់សកល ដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធ នៃ អតិផរណា សកល ។ តាមស្ថិតិបង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២៣ សមាមាត្រនៃការ ប្រើប្រាស់ ថាមពល មិនមែនហ្វូស៊ីល សកល បានកើនឡើងពី ១៣,៦ ភាគរយ ដល់ ១៨,៥ ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិន គឺ ៤៥,២ ភាគរយ ។ ថ្លៃដើមប្រើប្រាស់ អគ្គិសនី នៃ គម្រោងប្រើប្រាស់អគ្គិសនី ដើរដោយ កម្លាំងខ្យល់ និង អគ្គិសនី ដើរ ដោយ ថាមពល ប្រព័ន្ធ PV សកលគិតជាមធ្យមក្នុងមួយគីឡូវ៉ាត់ម៉ោង បានធ្លាក់ ចុះ លើសពី ៦០ ភាគរយ និង ៨០ ភាគរយដោយឡែកពីគ្នា ក្នុងនោះភាគច្រើន គឺ ជា ការរួម ចំណែក របស់ចិន ។
គេហទំព័រ «CCFR China state-controlled media » ការ ពន្លឿនការធ្វើ បរិវត្តកម្ម បៃតង ដោយគ្រប់ជ្រុងជ្រោយ នូវ ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ការច្នៃប្រឌិតថ្មី ខាង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា គឺជា ខឿនទ្រទ្រង់ដ៏សំខាន់ ។ ចាប់ពីឆ្នាំ ២០១៣ មក ដោយ ផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេស ប្រព័ន្ធ ខ្សែសង្វាក់ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ ផ្គង់ ដ៏ មានសុក្រឹតភាព ការប្រកួតប្រជែងទីផ្សារដ៏ពេញលេញ និង ឧត្តមភាព ខាងទីផ្សារដែលមានទ្រង់ទ្រាយធំ ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍ យ៉ាង លឿន ផ្នែក ឧស្សាហកម្ម ថាមពលថ្មី ដែលធ្វើឱ្យ ការផ្គត់ផ្គង់ថាមពល សកល មានភាព កាន់តែ សម្បូរបែប បាន រួមចំណែក សម្រាប់ ការឆ្លើយតប នឹង បម្រែបម្រួល អាកាស ធាតុ របស់ បណ្តាប្រទេសនានា លើ ពិភពលោក និងបង្កើនសុភមង្គលរបស់មនុស្សជាតិ ។

គេហទំព័រ «CCFR China state-controlled media » មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានលោកខាងលិច បានឃោសនាបំប៉ោង ជាបន្ត បន្ទាប់ អំពី “អតិរេក ផលិតកម្ម” របស់ ប្រទេស ចិន ។ បណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN របស់ អគ្គ ស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ធ្លាប់ បាន ធ្វើការស្ទង់ប្រជាមតិ នៅសកល លោក មួយ លើក ដោយ បង្ហាញថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន ៨៨,៦២ ភាគ រយ ទទួលស្គាល់ ពីការរួមចំណែករបស់ឧស្សាហកម្មថាមពលថ្មី នៃប្រទេស ចិន ចំពោះ សេដ្ឋកិច្ចសកល និងការអភិវឌ្ឍបៃតងសកល ។ ការស្ទង់ប្រជាមតិលើកនេះ បាន រក ឃើញ ថា អ្នកចូលរួមផ្តល់បទសម្ភាសន៍នៅទូទាំងសកលលោកចំនួន ៨៤,៨៦ ភាគរយ សម្គាល់ ឃើញថា បច្ចេកទេសនិងផលតិផលនៃថាមពលថ្មី នៅតែមានតម្រូវការនិង សក្តានុពល យ៉ាងខ្លាំង ក្នុងទីផ្សារសកល ដដែល សម្រាប់មតិដែលថា”អតិរេក” គឺ គ្មានទីសំអាង ទាល់ តែសោះ ។ ប្រការដែលគួរ លើ កឡើងនោះគឺ ឧត្តមភាពខាងឧស្សាហកម្មថាមពល ថ្មី របស់ ប្រទេសចិន គឺទទួលបានដោ យពឹងផ្អែកលើសមត្ថភាពពិតប្រាកដរបស់ខ្លួន វា បាន បង្កើតឡើងតាមរយៈការប្រកួតប្រជែ ងដ៏ពេញលេញក្នុងទីផ្សារ តែមិនមែនពឹងផ្អែកលើ ឧបត្ថម្ភកធន របស់ រដ្ឋាភិបាលនោះឡើយ។
គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន បាន និង កំពុង ដើរតាមផ្លូវ ដែល តម្កល់ ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាព និង ធ្វើ ការ អភិវឌ្ឍ បៃតងយ៉ាងមុតមាំមិនងាករេ ការ ធ្វើ ទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅជាមួយគ្នា ដោយសុខដុមរមនា នឹង ត្រូវបាន សម្រេច ក្នុងពេល ឆាប់ៗ ហើយ ភាពបៃតង នឹងក្លាយជា លក្ខណៈពិសេស ពីឬសគល់ ដ៏លេចធ្លោ នៃការកសាង ប្រទេស ចិន ដ៏ ស្រស់ ស្អាត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print