លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំដោយផ្ទាល់ក្នុងការពិភាក្សាលើប្រធានបទស្តីពី “ការប្រាក់ និងការប្រាក់យឺតយ៉ាវ”

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចពិភាក្សាលើប្រធានបទស្តីពី “ការប្រាក់ និងការប្រាក់យឺតយ៉ាវ” នេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។

ប្រធានបទស្តីពី “ការប្រាក់ និងការប្រាក់យឺតយ៉ាវ” នេះ ត្រូវបានធ្វើបទបង្ហាញជូនអង្គសន្និបាតដោយ លោក ញាន វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកខុទ្ទកាល័យ។ សមាសភាពអម លោកឧបនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំកិច្ចពិភាក្សា រួមមាន លោក ញាន វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកខុទ្ទកាល័យ, លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង លោក ប្លង់ សំណាង ចៅក្រមតុលាការកំពូល។

អង្គសន្និបាតបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងផុសផុល ព្រមទាំងបានសម្រេចដាក់ចេញនូវដំណោះស្រាយរួមគ្នា ចំពោះបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងប្រធានបទនេះ ដើម្បីធានាបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ ក្នុងការបកស្រាយ និងការអនុវត្តច្បាប់ សំដៅធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការកំណត់ការប្រាក់នេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print