ប្រធានបទដ៏មានសារៈសំខាន់ចំនួន ៤ ត្រូវបានបង្ហាញជូនអង្គសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា ៖ នាព្រឹកថ្ងៃទី២ នៃសន្និបាត ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥, ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌, អង្គសន្និបាតបានពិនិត្យ និងស្តាប់នូវការធ្វើបទបង្ហាញលើប្រធានបទដ៏មានសារៈសំខាន់ចំនួន ៤ រួមមាន ៖

(ទី១)-ប្រធានបទស្តីពី “ការគ្រប់គ្រងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌” ដែលត្រូវបានធ្វើបទបង្ហាញដោយ ឯកឧត្ដម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌,

(ទី២)-ប្រធានបទស្តីពី “កិច្ចការរដ្ឋបាលតុលាការ” ដែលត្រូវបានធ្វើបទបង្ហាញដោយ ឯកឧត្ដម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការនៃក្រសួងយុត្តិធម៌,

(ទី៣)-ប្រធានបទស្តីពី “ការអនុវត្តសំណើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងបត្យាប័ន” ដែលត្រូវបានធ្វើបទបង្ហាញដោយ ឯកឧត្ដម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង

(ទី៤)-ប្រធានបទស្តីពី “កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌” ដែលត្រូវបានធ្វើបទបង្ហាញដោយ ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print