លោកZhang Guoqingគូសបញ្ជាក់ថា ត្រូវជំរុញឱ្យសហគ្រាសមជ្ឈិមដើរតួនាទីយ៉ាងពេញលេញនូវឧត្តមរបស់ខ្លួនដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់ការកសាងនិងអភិវឌ្ឍតំបន់ថ្មីXiong’an

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៥ លោក Zhang Guoqing សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចុះសិក្សាស្វែងយល់អំពីការងារពាក់ព័នដែលសហគ្រាសមជ្ឈិមផ្តល់ការគាំទ្រចំពោះការកសាងនិងអភិវឌ្ឍតំបន់ថ្មីXiong’anនៅខេត្តHebeiប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ណែនាំសំខាន់របស់លោក Xi Jinping អគ្គលេខាធិការបក្សស្តីពីការជំរុញការកសាងតំបន់ថ្មីXiong’anដោយកម្រិតខ្ពស់និងគុណភាពខ្ពស់ អនុវត្តជាក់ស្តែងនូវគោលនយោបាយនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋ ដើរតួនាទីយ៉ាងពេញលេញនូវឧត្តមភាពដ៏ពិសេសនៃសហគ្រាសមជ្ឈិម ដើម្បីផ្តល់ការគាំទ្រកាន់តែខ្លាំងក្លានិងដាក់ចេញវិធានការកាន់តែជាក់ស្តែងសម្រាប់ការកសាងដោយស្តង់ដារខ្ពស់និងអភិវឌ្ឍដោយគុណភាពខ្ពស់នូវតំបន់ថ្មីXiong’an៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print