ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត BMW បុករថយន្ត Chevrolet ពីក្រោយពេញទំហឹង បណ្តាលឲ្យរុញទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវ រងការខូចខាតចំនួន៦ផ្ទាំង។
ហេតុការណ៍នេះដែរ បានកេីតឡេីងកាល ពីវេលាម៉ោង ១០ នឹង ២០នាទីយប់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់ អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់បានឃើញ បុរសម្នាក់ បេីក រថយន្ដស៊េរីទំនើប ម៉ាក BMW ពណ៍ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 1996.L.K បានបើករថយន្តក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជិតដល់ស្តុបស័រដេសលើបណ្តោយផ្លូវ ៦០ម៉ែត្រ ក៏ស្រាប់តែរថយន្ត BMW បាន ទៅបុក ពី ក្រោយ រថយន្ដ Chevrolet ពណ៍កណ្តុរប្រមេះ ពាក់ ស្លាក លេខ ភ្នំពេញ 2BZ-1508 ដែលកំពុងបើកទិសដៅស្របគ្នា បណ្ដាលរថយន្ត Chevrolet ទៅ បុក រនាំង ដែក ពុះ ចែក ផ្លូវ វិលមួយជុំ ទៅប៉ះរនាំងដែកបាក់ ចំនួន ០៦ផ្ទាំង បង្កការខូចខាតរថយន្តស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា កាលពីថ្មីកន្លងទៅនេះ គាត់ទើបតែឃើញអាជ្ញាធរបាន យករនាំងដែកនេះ មកដាក់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទើបតែមួយករណីនេះទេ បានសម្ពោធរនាំងដែកពុះចែកផ្លូវចំនួន ០៦ផ្ទាំងមុនគេតែម្តង ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការ វាស់វែងយករថយន្តទាំង ០២ គ្រឿង ទៅ រក្សា ទុករង់ចាំដោះស្រាយគ្នា ពេល ក្រោយ ៕
ដោយ៖សុខាសែនជ័យ