ភ្នំពេញ ៖ ចំពោះព័ត៌មានដែល ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ ជាពេទ្យយោធា បាន ប្រេី ហិង្សាលេីបង្ករអោយ មាន របួស ពេញ ផ្ទៃមុខ និង រាងកាយ និងបង្ខំ អោយ នាង ប្រេីប្រាស់ សារធាតុ ញៀន ផងដែរ នោះ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមព្រោងព្រាត គ្រាន់តែមិនបញ្ជាក់ថាតើជាស្វាមី ឬគូកំណាន់ចិត្ត ប៉ុន្តែបើជាការពិត អំពើនេះជាបទល្មើសព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ៖ ស្ត្រី ម្នាក់ ឈ្មោះ ជា ចន្ធូ អាយុ ៣២ ឆ្នាំ បាន អះអាង ថា ខ្លួន កំពុង រងគ្រោះ ដោយ បុរស ម្នាក់ ឈ្មោះ ណោ ស៊ុនឌី រតនៈ មុខរបរ ពេទ្យ យោធា បាន ប្រេី ហិង្សាលេីបង្ករអោយ មាន របួស ពេញ ផ្ទៃមុខ និង រាងកាយ ។ ក្រៅ ពី ប្រេីហឹង្សា បុរស រូបនេះ បាន បង្ខំ អោយ នាង ប្រេីប្រាស់ សារធាតុ ញៀន ផងដែរ ។
ជុំវិញបញ្ហានេះ បេីនាង ពិត ជារងគ្រោះ មែន គួរតែ ប្ដឹង ទៅ សមត្ថកិច្ច ឬ អយ្យការ អមសាលាដំបូង រាជធានី ខេត្ត ដេីម្បី ចាត់ ការ តាមផ្លូវច្បាប់ ។ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌អាចបើកការស៊ើបអង្កេតស្រាវជ្រាវ ដោយឯកឯង ឬមានការស្នើសុំពីតំណាងអយ្យការ ពិនិត្យក្នុងរឿងនេះ ដើម្បីលុបបំបាត់និទណ្ឌភាព នៃបទល្មើសដែលកើតមាននៅក្នុងសង្គម ៕
ដោយ ៖ សិលា