នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះពិនិត្យការងារមួយចំនួន នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះពិនិត្យការងារមួយចំនួន នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ៖ ៤ថ្ងៃកន្លងទៅ គឺថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ ដែលគម្រោងនេះគឺលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវិនិ យោគ រវាងអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ ជាមួយក្រុមហ៊ុន SAGERAS DEFENSE (CAMBODIA) CO.LTD នៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅនៅខេត្តកណ្តាល។

– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print