ភ្នំពេញ៖ លោក សាយ ចំរើន មេប៉ុស្តិ៍ទួលស្វាយព្រៃ២ ខណៈដែលសិស្សានុសិស្សកំពុងទៅប្រលងបាក់ឌុប លោកបានប្រើអំណាចរបស់ខ្លួនយកចិញ្ចើមផ្លូវធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងការផ្ញើម៉ូតូពេលដែលស្ត្រីម្នាក់បានដេញថ្លៃទៅហើយនោះ។
បើតាមស្ត្រីម្នាក់ជាគ្រូបង្រៀនឈ្មោះចេង លឹមស្រេង ជាគ្រូបង្រៀននៅសាលាទួលស្វាយព្រៃបានប្រាប់នគរដ្រេហ្គន ថា នៅថ្ងៃទី២២-២៣ ខែសីហា ជាថ្ងៃទីដែលប្រលងបាក់ឌុប រូបគាត់បានដេញថ្លៃកន្លែងផ្ញើម៉ូតូក្នុងបរិវេនសាលាទួលស្វាយព្រៃទី២ពីនាយកសាលាក្នុងតម្លៃ២១០០០០០រៀល ក្នុងរយៈពេល២ថ្ងៃទីនេះ តែបែរជាលោក សាយ ចំរើន មេប៉ុស្ដិ៍ទួលស្វាយព្រៃ២យកអំណាចផ្ទាល់ខ្លួនដែលជាមេប៉ុស្ដិ៍ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនព័ទ្ធខ្សែផ្ញើម៉ូតូនៅក្បែរកន្លែងរបស់គាត់ដេញថ្លៃយកប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។
បើតាមសម្ដីរបស់លោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះលោកមិនបានបញ្ជាក់ឲ្យព័ទ្ធខ្សែរំលោភយកចិញ្ចើមផ្លូវដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។
គួរបញ្ជាក់ថា ស្ត្រីដែលជាគ្រូបង្រៀននៅសាលាទួលស្វាយព្រៃ២បានសំណូមពរឲ្យសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសូមអន្តរាគមន៍លើករណីនេះផង៕
ដោយ៖ ស រស្មី