ខេត្តសៀមរាប៖ យ៉ាងហោចណាស់ក៏មានក្មេង៣នាក់ស្លាប់ និង២នាក់ត្រូវបានសង្រ្គោះទាន់ក្នុងហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលមួយបណ្ដាលមកពីក្មេងប្រុសស្រីទាំងនោះបានលង់ទឹកទំនប់។
ហេតុការណ៍គួរឲ្យសង្វែគនេះបានកើតឡើងនៅវេលាម៉ោង៤ និង ៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចទឹកទំនប់ថ្នល់ចាស់ ក្នុងទឹកដីភូមិ ប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា (៤នាក់ជាបងប្អូនបង្កើត) និងម្នាក់ទៀតជាមិត្តភក្ដិ មានឈ្មោះ ទី១.ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ ១៦ឆ្នាំ (ជួយសង្គ្រោះបាន) ទី២.ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់) ទី៣.ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ៨ឆ្នាំ(ស្លាប់) ទី៤.ឈ្មោះកែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ៥ឆ្នាំ (ស្លាប់) ឪពុកមាន ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធានមណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ និង៥- ឈ្មោះវី វិច្ឆិកា ភេទស្រី អាយុ ៧ឆ្នាំ (ជួយសង្រ្គោះបាន) ជនរងគ្រោះខាងលើ រស់នៅក្នុងភូមិ ឃុំ សសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុឈ្មោះកែវ ពេជ្រចរណៃ ជាបងស្រី បានជិះម៉ូតូដឹកប្អូនៗទាំង៣នាក់ទៅលេងទឹកទំនប់កន្លែងកើតហេតុខាងលើក៏បណ្ដាលឲ្យលង់ទឹកស្លាប់៣នាក់ចំកន្លែងទឹកមានជំរៅ៤ម៉ែត្រ ក្នុងហេតុការណ៍ឪពុកម្ដាយបានយំបោកខ្លួនស្ទើរសន្លប់ ក្រោយពីធ្វើកុសល្យវិច័យរួចត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកមកផ្ទះដើម្បីចាត់ចែងពិធីបុណ្យតាមប្រពៃណី៕
ដោយ៖ ប៊ុនរិទ្ធី