ខេត្តព្រះសីហនុ៖ រថយន្តសេរីទំនើប ម៉ាក Lamborghini ០១គ្រឿង ពាក់ស្លាកលេខ កម្ពុជា C.L.BOZZ ពណ៍បៃតង ដែលគេស្គាល់ថាមានតម្លៃរាប់សែនដុល្លារ សង្ស័យឆ្លងចរន្តភ្លើងឆេះម្ទេចស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នារបាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍ បានកេីតឡេីងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅម្តុំជិតស្ពានវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
...
ចំពោះមុខ កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ និងបច្ចុប្បន្នអគ្គីភ័យត្រូវបានរលត់ទាំងស្រុងហើយ៕ ដោយ៖តារា