ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នេះ លោក ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រលងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យព្រះសុីសុវត្ថិ ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ឆ្នាំនេះ ជាឆ្នាំទី៣ហើយនៃយុទ្ធនាការរឹតបណ្តឹងលើគុណភាពអប់រំ ស្របតាមពាក្យស្លោក “ចេះជាប់”។ ជាការកត់សម្គាល់ សិស្សានុសិស្សដែលជាអនាគតយុវជន និងជាទំពាំងស្នងឫស្សីរបស់យើង បានផ្លាស់ប្តូរផ្នត់គំនិតលែងពឹងផ្អែកលើឯកសារចម្លង(ប្រ៊ុយយ៉ុង) មកជាការខិតខំប្រឹងប្រែងសិក្សាដោយខ្លួនឯងវិញ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរក្មួយៗសិស្សានុសិស្សទាំងអស់ដែលចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិនៅពេលនេះ បានប្រឡងជាប់គ្រប់ៗគ្នា៕
ដោយ៖ សុខ ខេមរា
...