ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នេះ លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជាឆ្នាំទី៣ហើយនៃយុទ្ធនាការរឹតបណ្តឹងលើគុណភាពអប់រំ ស្របតាមពាក្យស្លោក «ចេះជាប់»។ ជាការកត់សម្គាល់ សិស្សានុសិស្សដែលជាអនាគតយុវជន និងជាទំពាំងស្នងឫស្សីរបស់យើង បានផ្លាស់ប្តូរផ្នត់គំនិតលែងពឹងផ្អែកលើឯកសារចម្លង(ប្រ៊ុយយ៉ុង) មកជាការខិតខំប្រឹងប្រែងសិក្សាដោយខ្លួនឯងវិញ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរក្មួយៗសិស្សានុសិស្សទាំងអស់ដែលចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិនៅពេលនេះ បានប្រឡងជាប់គ្រប់ៗគ្នា៕
ដោយ៖ សុខ ខេមរា
...