អគ្គីភ័យបានលេបត្របាក់កុដិលោក១ខ្នងអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ នៅស្រុកវើនសៃ

ចែករំលែក៖

ខេត្តរតនគីរី÷ កុដិលោក១ខ្នងនៅស្រុកវើនសៃត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិអស់មួយចំនួនធំ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ព្រះសង្ឃអង្គណានោះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង ០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ កុដិលោក១ ខ្នងស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

លោក ភិន ឡយ អធិការនគរបាលស្រុកវើនសៃ បានឲ្យដឹងថា សង្ឃ១អង្គនៅក្នុងវត្តនិងគណៈកម្មការអាចារ្យវត្តបានពុទ្ធដីកាថា ដោយលោកសង្ឃ១អង្គបានដុតទៀនរួចហើយក៏បានចុះមកក្រោមកុដិមួយសន្ទុះក្រោយមក ក៏បានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏នាំគ្នារត់ទៅពន្លត់ប៉ុន្តែពន្លត់មិនរលត់ព្រោះភ្លើងឆាបឆេះខ្លាំងពេក។

លោកអធិការស្រុកវើនសៃ បានបញ្ជាក់ថា កុដិលោក ១ខ្នងដែលឆាបឆេះនេះមានទំហ៊ំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ បាំងក្តារ។ បន្ទាប់មករថយន្តពន្លត់អគ្គីភ័យបានចុះទៅធ្វើការអន្តរាគមន៍ពន្លត់ ភ្លើងប្រើប្រាស់រថយន្តបាញ់ទឹក១គ្រឿង ប៉ុន្តែជាអកុសលភ្លើងបានឆេះខ្លាំងពេកមិនអាចជួយអន្តរាគមន៍បានទេ។

...

សម្ភារដែលខូចខាតរួមមាន: ១-ព្រះធ្វើអំពីស្ពាន់ចំនួន ១អង្គ(តូច)។ ២-កង្ហារចំនួន៤។ ៣-សញ្ញាបត្របឋម ភូមិ១សន្លឹក។ ៤-សញ្ញាបត្រទុតិយភូមិ១សន្លឹក,៥-ពូកចំនួន៤,៦- ស្បង់ចីវរ២០ឈុត,៧-លុយខ្មែរចំនួន១០ ម៉ឺនរៀល,៨-ចានចំនួន១០០,៩-ឆ្នាំងដាំបាយអគ្គិសនីចំនួន ២គ្រឿង,១០-ឆ្នាំងដាំស្លចំនួន១០, ១១- កន្ទេលចំនួន១៥,១២-អង្ករ១បេ,១៣-ខ្នើយចំនួន២៥,១៤- ម៉ាស៊ីនអ៊ីកូកាត់ឈើចំនួន១គ្រឿង,១៥-ស៊ីម៉ង់ត៍ ១ តោន,១៦-ធុងបាសចំនួន២,១៧-អំភ្លីចំនួន២គ្រឿង, ១៨-ទូរសព្ទចំនួន ១គ្រឿង,១៩- បាតលោកចំនួន៣, និង២០-ទូដាក់សៀវភៅចំនួន១ និងរួមទាំងសម្ភារមួយចំនួនទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print