អ្នកស្រី ទេព វន្នី និង អ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ តុលាការផ្តន្ទាទោសក្នុងម្នាក់ៗ៦ថ្ងៃនិងពិន័យជាប្រាក់ចំនួន៨ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ៖ តុលាការផ្តន្ទាទោសអ្នកស្រី ទេព វន្នី និង អ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ ក្នុងម្នាក់ៗ៦ថ្ងៃ និង ពិន័យជាប្រាក់ចំនួន៨ម៉ឺនរៀល ពីបទប្រមាថ តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ ។

លោកចៅក្រម ពេជ្រ វិជ្ជាធរ សម្រេចកែប្រែបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ មកជាបទប្រមាថ វិញ ។

ទោះបីយ៉ាងណា អ្នកស្រី ទេព វន្នី កំពុងជាប់សំណុំរឿងមួយករណីទៀត ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមចំណាត់ការរបស់លោក នូ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ៕

https://www.facebook.com/nkdnews/videos/601145370045201/

1 2

ដោយ៖ ចេស្ដា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print