ប្រទះឃើញសពស្ត្រីខ្មែរស្លាប់អាក្រាតកាយនៅក្នុងទឹកដីស្រុកអារញ្ញ ប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចំការអំពៅនាទឹកដីនៃប្រទេសថៃទាំងសភាពហើមស្អុយទៅហើយ ព្រមទាំងស្ថិតក្នុងសភាពអាក្រាតដោយមានតែខោ អាវឈុតក្នុងតែប៉ុណ្ណោះ  ដោយរហូតមកទល់នឹងពេលនេះនៅមិនទាន់ដឹងថា តើការស្លាប់នេះពាក់ព័ន្ធនឹងបញ្ហាអ្វីនោះឡើយ ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានឲ្យដឹងថា សពស្រ្តីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញកាលពីរសៀលថ្ងៃទី២០ ខែសីហា  ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការអំពៅមួយកន្លែងដែលស្ថិតនៅជាយភូមិ៤ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ  ខេត្តស្រះកែវ ប្រទេសថៃ ។

របាយការណ៍បានបន្តថា ក្រោយពីមានការភ្ញាក់ផ្អើលរួចមកកម្លាំងតម្រួតថៃបានចុះទៅកាន់ទីតាំងកើតហេតុ ព្រមទាំងបានពិនិត្យគេសង្គេតឃើញថា សពដេកស្លាប់ក្នុងសភាពច្រង៉ាង គ្មានសំលៀកបំពាក់ គឺមានតែខោលីអូ និងអាវទ្រនាប់តែប៉ុណ្ណោះ
ព្រមទាំងមានក្លិនស្អុយយ៉ាងខ្លាំងទៅហើយ ។

នៅពេលនោះដែរ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា សពអាចស្លាប់មកក្នុងរយៈពេលមិនតិចជាង៣ថ្ងៃនោះទេ ។ ភ្លាមៗនោះដែរ ខណៈដែលប្រជាពលរដ្ឋកំពុងចោមរោមមើលក៏មានស្ត្រីម្នាក់ឈ្មោះ រិន ភាព  ដែលជាជនជាតិខ្មែររស់នៅក្នុងតំបន់ខាងលើ បានអះអាងថា
ស្ត្រីដែលដេកស្លាប់នៅក្នុងចំការអំពៅនោះមានឈ្មោះ នីម សេម  អាយុជាង៧០ឆ្នាំ ហើយដែលជាអ្នករស់នៅក្នុងភូមិឃុំខាងលើដែរ  និងក៏ជាជនជាតិខ្មែរដែរ  ដោយបានបាត់ពីផ្ទះតាំងពីថ្ងៃទី១៤  ខែសីហា  ឆ្នាំ២០១៦ មកម៉្លេះ ទោះបីជាតាមរកយ៉ាងណាក៏មិនប្រទះឃើញដែរ  ទើបតែមកឃើញនៅពេលនេះ ។

បច្ចុប្បន្នសមត្ថកិច្ចបានទុកនាទីឲ្យក្រុមគ្រូពេទ្យដើម្បីធ្វើកោសល្យវិច័យ ព្រោះក្រោយពេលកើតហេតុសមត្ថកិច្ចបានព្យាយាមរកជុំវិញទីតាំងកើតហេតុដែរខ្លាចប្រទះឃើញនូវវត្ថុតាងផ្សេងៗ ប៉ុន្តែអ្វីក៏គ្មាន  ដូច្នេះកម្លាំងតម្រួតមិនទាន់ហ៊ានសន្និដ្ឋានថាមូលហេតុបណ្តាលមកពីអ្វីនោះឡើយ ៕

vann (2) vann (3)

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print