ចាប់មុខសញ្ញាឆបោកតាមវីង២នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាឆបោកតាមវីង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីឆបោកលុយតាមវីង ដោយជនរងគ្រោះស្គាល់ពីកលល្បិចអាក្រក់របស់ជនខិលខូច រួមនិងម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ។

ករណីចាប់ខ្លួនមុខសញ្ញាទារប្រាក់តាមវីងនេះបានធ្វើឡើងនៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅមុខសាលាបឋមសិក្សាច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទី១.ឈ្មោះ សាន ពៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ផ្ទះជួល ម្តំុលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជនសង្ស័យទី២-ឈ្មោះឈូក ប៊ុនថន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទំនៅ ផ្ទះជួល ម្តំុដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្នុងការចាប់ខ្លួនជនសង្ស័យទាំង២នាក់សមត្ថកិច្ចដកហូតបាន ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខស្វាយរៀង1D-7861 និងទូរសព្ទ័ចំនួន២គ្រឿងក្នុងនោះ១គ្រឿងម៉ាកណូគា1280មានលេខ 097 6845781 ជាលេខដែលជំរិតយកលុយពីជនរងគ្រោះ ។

មន្ត្រីអាវុធហត្ថខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យឈ្មោះសាន ពៅ តាំងខ្លួនជាប្អូនប្រុសរបស់ជនរងគ្រោះឈ្មោះទី បានប្រើលេខទូរស័ព្ទ 097 6845781 តេទៅជនរងគ្រោះសំុលុយចំនួន២០០ដុល្លារដោយប្រាប់ថាឲ្យថ្លៃពេទ្យហើយឲ្យផ្ញើតាមវីង ពេលនោះជនរងគ្រោះដឹងពីកលល្បិចរបស់ជនសង្ស័យហើយប្រាប់ថាអត់មានវីងទេព្រោះនៅឆ្ងាយចាំផ្ញើឲ្យតាមឡានតាក់សីុ។ ពេលនោះជនសង្ស័យក៏យល់ព្រមហើយជនរងគ្រោះក៏បានរៀបគំរោង ទូរស័ព្ទមកប្តឹងកម្លាំងអាវុធហត្ថ បន្ទាប់ពីទទួលពាក្យរួចកម្លាំងអាវុធ ក៏បានឲ្យជនរងគ្រោះទាក់ទងទៅជនសង្ស័យដើម្បីមកយកលុយនៅចំនុចដែលបានកំណត់ ។ លុះវេលាម៉ោង២រសៀលស្រាប់តែលេចមុខជនសង្ស័យមកយកលុយមែនហើយក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះធ្លាប់បានទូរស័ព្ទទៅជំរិតទារលុយពីជនរងគ្រោះបានចំនួន៩០មឺុនម្តងរួចមកហើយដោយកុហកថាខ្លួនចូលពេទ្យកាល់ម៉ែតសង្គ្រោះបន្ទាន់ដោយតាំងខ្លួនជាឈ្មោះទីប្អូនប្រុសជនរងគ្រោះ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

sdos (1) sdos (2)

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print