សាលាសំណាក់នៅខាងលិចស្ពានហាផ្លូវទៅព្រៃសអាចឈ្មួញបំពានលុបដីកប់បាត់ស្រមោលយកធ្វើកម្មសិទ្ធិ?

ចែករំលែក៖

ភ្នំពេញ៖ សាលាសំណាក់ខាងលើនេះ លោកចៅសង្កាត់ដង្កោរួមជាមួយប្រជា ពលរដ្ឋ និងគណៈកម្មការវត្តឬស្សីសាញ់ បង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៩១មក ម៉្លេះ ហើយបច្ចុប្បន្ននេះ ដោយមានការអភិ វឌ្ឍពង្រីកផ្លូវចាក់ដីធ្វើបុរីឃើញថាសាលាសំណាក់នេះស្ទើរបាត់ស្រមោលទៅ ហើយ ។ ប៉ុន្តែទោះបីយ៉ាងណាលោកចៅសង្កាត់អះអាងថា លោកនឹងហៅប្រជាពល រដ្ឋចាស់ទុំមកប្រជុំគ្នាពីរឿងសាលាសំណាក់នេះ ហើយបើគេពង្រីកផ្លូវឃើញមានការប៉ះពាល់មែននោះយើងនឹងពិភាក្សាគ្នាជា មួយម្ចាស់ដី បើសល់ដីបន្តិចបន្តួចយើង អាចកសាងសាលាសំណាក់នេះឡើងវិញបាននោះយើងនឹងកសាងឡើងវិញ ។ នេះជា ការលើកឡើង របស់លោក វើក សាមឿន ចៅសង្កាត់ដង្កោកាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦ ។

លោកចៅសង្កាត់បញ្ជាក់បន្ថែមថាសាលា សំណាក់នេះយើងកសាងឡើងក្នុងគោល បំណងបម្រើផលប្រយោជន៍សាធារណៈ និងសម្រាប់បងប្អូនពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនេះចូលសម្រាកបន្ធូរកម្លាំង ។ បាន ន័យថា នៅពេលឆ្លងកាត់គាត់មានការនឿយហត់គាត់អាចឈប់សម្រាកក្នុងសាលា សំណាក់នេះហូបបាយទឹក ហើយជាធម្មតាលើសាលាសំណាក់ក៏មានពាងដាក់ទឹកមួយផងដែរ ។

ពាក់ព័ន្ធនឹងសំណួរថា តិចគេលុបឬមានអ្នកលួចលក់សាលាសំណាក់នេះបាត់ទៅ តើលោកគិតយ៉ាងណា? លោក វើក សាមឿនបញ្ជាក់ថា មិនមានអ្នកណាហ៊ានលក់សាលាសំណាក់នេះទេ ។ លោកថា ដីសាលាសំណាក់នេះមិនធំទេសាលា សំណាក់នេះតូចល្មមប៉ុណ្ណោះ ។

ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បែរសាលាសំណាក់នេះបើ និយាយជារួមប្រជាពលរដ្ឋនៅក្នុងខណ្ឌ ដង្កោទាំងមូលដែលពួកគាត់ធ្លាប់បានដឹង បានឮបានឃើញសាលាសំណាក់មួយនេះ ស្ថិតនៅខាងលិចស្ពានហាតាមបណ្តោយផ្លូវឆ្ពោះទៅព្រៃសភូមិថ្មី សង្កាត់ដង្កោ ខណ្ឌ ដង្កោជាយ រាជធានីភ្នំពេញនោះបាននាំគ្នាសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងខ្លាចបាត់បង់នូវសាលាសំណាក់នេះខណៈដែលឈ្មួញកំពុងសម្រុកចាក់ដីលុបបឹងហាទាំងមូល និង ប្រឡាយព្រែករហូតមកដល់ស្ពានហានិងសាលាសំណាក់នេះតែម្តង ។

ដោយឡែកប្រភពពីមន្ត្រីជំនាញរបស់សាលាខណ្ឌដង្កោក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា ចំពោះបញ្ហាសាលាសំណាក់នេះ អាជ្ញាធរខណ្ឌនឹងកសាងឡើងជាប៉ុសិ៍្ត គោល ដៅប្រចាំការ២៤ម៉ោងឬ១២ម៉ោង ក្នុងគោល បំណងរក្សាសន្តិសុខសុវតិ្ថភាពដល់ពលរដ្ឋ ហើយបញ្ហានេះនឹងស្នើដល់អភិបាលខណ្ឌជ្រាបនិងគិតគូរផងដែរ ៕

IMG_7667 IMG_7665

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print