ប្រធានសមាគមកីឡាបាល់ទាត់ថៃ  ចាយលុយ ១,៣លានដុល្លារអាមេរិកទិញកាបូបម៉ាកល្បីចំនួនប្រាំ

ចែករំលែក៖

លោកស្រីNualphan Lamsam ដែលគេស្គាល់ឈ្មោះក្រៅថា ម៉ាដាម Pang និងជា

ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) បានចំណាយប្រាក់ប្រមាណ ១,៣លានដុល្លារអាមេរិក ដើម្បីប្រមូលទិញកាបូបម៉ាក Hermes Faubourg Birkin ដ៏ប្រណិតចំនួនប្រាំ។

ម៉ាដាម Pang ដែលមានវ័យ៥៩ឆ្នាំគឺជាអ្នកនិយមប្រមូលទិញកាបូបដៃម្នាក់នៅអាស៉ីគ្រាន់តែកាបូបម៉ាក

Rainy Days Faubourg ចេញលក់ក្នុងឆ្នាំ 2024

មានតម្លៃ ២៤ម៉ឺន៥ពាន់ (245,000)ដុល្លារ។ ចំណែកកាបូបម៉ាក

Snow Faubourg  ត្រូវបានចុះបញ្ជីក្នុងតម្លៃ $350,000 នៅលើ Lilac Blue London ហើយត្រូវបានដេញថ្លៃជិត $400,000 នៅដើមឆ្នាំ 2022

ក៏ជារបស់ម៉ាដាមPang។ ម៉ូដផ្សេងៗទៀត មាន Midnight and Snow Faubourg ឆ្នាំ២០២១ តម្លៃ ២៥ម៉ឺនដុល្លារ ម៉ាកDay Faubourgតម្លៃ២០ម៉ឺនដុល្លារ និង Day Faubourgឆ្នាំ២០១៩តម្លៃ ២៤ម៉ឺនដុល្លារ ដោយសរុបទាំងអស់ប្រហែល១លាន៣សែនដុល្លារ។
ម៉ាដាន Pang

គឺជាកូនចៅជំនាន់ទីប្រាំនៃ ត្រកូល Lamsam ដែលជាគ្រួសារអ្នកមានបំផុតរបស់ប្រទេសថៃ។ បច្ចុប្បន្ននេះលោកស្រីមានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Muang Thai Life Assurance ខណៈពេលដែលគាត់កំពុងអង្គុយនៅក្នុងក្រុមប្រឹក្សានៃក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន 16 ជាមួយនឹងតម្លៃសរុបប្រហែល 3 ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិ​សុទ្ធ​របស់​នាង និង​ស្វាមី​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​រាប់​រយ​លាន​ដុល្លារ។

...

 

នៅខែកុម្ភៈ ឆ្នាំ 2024 Madam Pang ត្រូវបានជ្រើសរើសជាប្រធាន FAT ជាមួយនឹងសម្លេងឆ្នោត 93% ដែលបានក្លាយជាស្ត្រីដំបូងគេនៅប្រទេសថៃ និងអាស៊ីដែលដឹកនាំសហព័ន្ធបាល់ទាត់ជាតិ។
ចាប់ពីខែសីហា ឆ្នាំ 2021 ដល់ខែមករា ឆ្នាំ 2024 លោកស្រីបានបម្រើការជាអ្នកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិថៃ ដោយបានចំណាយប្រាក់ផ្ទាល់ខ្លួនជាង 60 លានបាត (1.77 លានដុល្លារ) លើការផ្តល់រង្វាន់ដល់ក្រុម។ ក្រោម​ការ​ដឹក​នាំ​ររបស់លោកស្រីថៃ​បាន​ឈ្នះ​ពាន AFF Cup ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០២១ និង ២០២២។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print