សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃស្អែកបែកគ្នា! ខ្ញុំយំនិងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រមុខរដ្ឋស្តីទី នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការ បង្ហាញនូវការអាឡោះអាល័យ បំផុតចំពោះការបាត់បង់បងប្រុសទី១ លាគ្មានថ្ងៃត្រឡប់។ សម្តេចតេជោ ហ៊ុន សែន ថា ៖ ថ្ងៃស្អែកបែកគ្នា! ខ្ញុំយំនិងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស ។

សម្តេចតេជោ ហ៊ុន សែន ថ្ងៃស្អែកបែកគ្នា!
ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក២មេសា២០២៥ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃនិង១០០ថ្ងៃ
នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខាន
ស្អែក៣មេសា២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ខ្ញុំយំនិងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់
នឹកអាណិតបងប្រុស។ថ្ងៃសំអាតខ្លួនបង
ប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំ
ដោយនិយាយខ្លាំងៗថា(ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ រឿងដែលធ្វើឲ្យខ្ញុំកាន់សង្វេគគឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅកូនៗមិនបានចូលរៀនពេញលេញ។ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ(រំខានពូរបស់ពួកឯង)។ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ?នេះមកពីខ្ញុំមិនដឹង។
សម្តេចតេជោ ហ៊ុន សែន លើកថា ៖ បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹង
បញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រី
ដែលពួកបងបែកគ្នា១២ឆ្នាំហើយនិងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។
យើងលែងបានជួបគ្នាជារៀងរហូតតែ
ខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់
ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗ
របស់បង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print