សមត្ថកិច្ចនគរបាល ឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់ យកមកអប់រំ និងធ្វើកិច្ចសន្យាពាក់ព័ន្ធ ករណីបង្ហោះម៉ូតូ នៅចំណុច ភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាល ឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់ យកមកអប់រំ និងធ្វើកិច្ចសន្យាពាក់ព័ន្ធ ករណីបង្ហោះម៉ូតូ នៅចំណុច ភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។

យោងតាម នគរបាលស្រុកស្វាយទាប បានអោយដឹងនាល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០២៥នេះថា

ក្មេងបង្ហោះម៉ូតូមានឈ្មោះ១.ងិន យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររោងចក្រ (អ្នកបើក) 

និងឈ្មោះ ខុន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់តុ (អ្នកជិះពីក្រោយ) មានទីលំនៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពបន្តថាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង ៥៨ នាទី មានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ បានថតសកម្មភាពក្មេងបង្ហោះម៉ូតូ ០១ក្រុម ស្ថិតនៅចំណុច ភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជិះម៉ូតូ ម៉ាកសង់ទ្រីម សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ស្វាយរៀង 1U: 0594 ក្រោយពីទទួលបានព័ត៌មាន នេះភ្លាម។

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោក អនុសេនីយ៍ឯក សុិន ពិសី អធិការស្ដីទី បានដឹកនាំកម្លាំងល្បាតចល័តតាមដងផ្លូវ និងធ្វើការស្រាវជ្រាវ

រហូតដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ កំណត់បានមុខសញ្ញាក្មេងបង្ហោះម៉ូតូបានចំនួន០២នាក់ ។

ក្រោយមកសមត្ថកិច្ចយើង ក៏បានអញ្ជើញអាណាព្យាបាលក្មេងទំនើងទាំង០២នាក់ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីមកអប់រំណែនាំ និងធ្វើកិច្ចសន្យាធានាកូនរបស់ពួកគាត់យកទៅអប់រំបន្តនៅផ្ទះ ចំណែកឯម៉ូតូដែលបង្ហោះខាងលើ សមត្ថកិច្ចរក្សាទុករយ:ពេល០៣ខែ នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print