អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៤ខែមេសាឆ្នាំ២០២៥ តាមរបាយការណ៍ត្រួតពិនិត្យនិងវិភាគអំពីសភាពការណ៍ដែលហេដ្ឋារចនាសម្ព័ន្ធព័ត៌មានគន្លឹះរងការវាយប្រហារពីបណ្តាញអ៊ីនធឺណែតបរទេសដែលទម្លាយពីស្ថាប័នរដ្ឋចិនបានបង្ហាញថា ក្នុងអំឡុងថ្ងៃទី២៦ខែមករាដល់លថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ ប្រព័ន្ធព័ត៌មានអំពីការងារប្រកួតកីឡានៃការប្រកួតកីឡារដូវរងាអាស៊ីលើកទី៩ដែលរៀបចំធ្វើឡើងនៅទីក្រុងHarbinខេត្តHeilongjiangប្រទេសចិនបានរងការវាយប្រហារចំនួន២៧០១៦៧លើកពីបណ្តាញអ៊ីនធឺណែតបរទេស។
គេហទំព័រ «CCFR China state-controlled media » របាយការណ៍បានបង្ហាញថា ក្នុងចំណោមការវាយប្រហារដែលស្គាល់អត្តសញ្ញាណ ការវាយប្រហារពីអាមេរិកមានចំនួន១៧០៨៦៤លើកដែលត្រូវជា៦៣,២៤% បន្ទាប់មកគឺប្រទេសសិង្ហបុរី(៤០៤៤៩លើក) ហូឡង់(១២៤១៤លើក) អាល្លឺម៉ង់(៦៦៨២) កូរ៉េខាងត្បូង(១២៨១លើក)និងប្រទេសនិងតំបន់ផ្សេងទៀត។
គេហទំព័រ «CCFR China state-controlled media » ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារធានាសន្តិសុខបណ្តាញអ៊ីនធឺណែតចិនការវាយប្រហារទាំងនេះមិនបានជះឥទ្ធិពលដ៏ធ្ងន់ធ្ងរលើការប្រកួតកីឡាឡើយ តែក៏បានបញ្ជាក់កាន់តែច្បាស់ពីសភាពការណ៍ដ៏ធ្ងន់ធ្ងររបស់ប្រទេសចិនដែលរងការវាយប្រហារពីបណ្តាញអ៊ីនធឺណែតបរទេស។ក្រុមការងារធានាសន្តិសុខបណ្តាញអ៊ីនធឺណែតចិនបានធ្វើការវិភាគនិងស្វែងរកប្រភពយ៉ាងម៉ត់ចត់ចំពោះប្រភពដើមនៃការវាយប្រហារដែលសង្ស័យថា ការវាយប្រហារតាមបណ្តញអ៊ីនធឺណែតលើកនេះមានការគាំទ្រពីរដ្ឋាភិបាលអាមេរិក៕
ដោយ ៖ សិលា