Kevin De Bruyne ប្រកាសថានឹងចាកចេញពី Man City តើគាត់ទៅអារ៉ាប៊ីសាអូឌីតឬសហរដ្ឋអាមេរិក?

ចែករំលែក៖

កីឡាករ

Kevin De Bruyne បាន​បញ្ជាក់​ដល់អ្នកគាំទ្រខ្លួនយ៉ាងច្បាស់ថា​គាត់​នឹង​ចាក​ចេញ​ពីក្លឹប Manchester City នៅ​រដូវ​ក្ដៅ​នេះ។

 

កុងត្រារបស់ ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកDe Bruyne នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ហើយ

គាត់បានបញ្ជាក់ថាគាត់នឹងមិនចុះកុងត្រាថ្មីឡើយធ្វើឱ្យការស្នាក់នៅជាមួយMan City រយៈពេល១០ឆ្នាំបានដល់ទីបញ្ចប់។
កីឡាករ

De Bruyne វ័យ 33 ឆ្នាំបានឈ្នះពានរង្វាន់ចំនួន 16 ចាប់តាំងពីចូលរួមជាមួយ Man Cityដោយផ្លាស់ ពី Wolfsburg ក្នុង 2015 រួមទាំងពានរង្វាន់ Premier League ចំនួន 6 និង Champions League ក្នុងឆ្នាំ 2023 ។

ខ្សែបម្រើ De Bruyneបានស៊ុតបញ្ចូលទីបាន 106 គ្រាប់ក្នុងការបង្ហាញខ្លួន 413 លើកសម្រាប់ Man City ប៉ុន្តែគាត់បានលេងត្រឹមតែ 19 ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។

ប្រតិកម្មទៅនឹងព័ត៌មាននេះ អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola បាននិយាយថា De Bruyne គឺជា ខ្សែបម្រើដ៏ឆ្នើមម្នាក់ដែលមិនធ្លាប់មានលេងនៅក្នុងប្រទេសអង់គ្លេស។

 

លោក Guardiola បានប្រៀបធៀបឥទ្ធិពលរបស់ De Bruyne ទៅនឹងអតីតកីឡាកររបស់ City ដែលឈ្នះពានផ្សេងទៀតគឺ Vincent Kompany, Sergio Aguero និង David Silva ដែលសុទ្ធតែមានរូបសំណាកសាងសង់នៅខាងក្រៅកីឡដ្ឋាន Etihad ។

...

 

De Bruyne បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្រុម Genk របស់ប្រទេសបែលហ្ស៊ិក មុនពេលចុះហត្ថលេខាជាមួយ Chelsea ក្នុងខែមករា ឆ្នាំ 2012 ក្នុងតម្លៃប្រហែល 7 លានផោន។ គាត់បានបង្ហាញខ្លួនត្រឹមតែ 9 ដងប៉ុណ្ណោះសម្រាប់ក្រុមតោខៀវ ហើយបានចំណាយពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅ Werder Bremen មុនពេលផ្លាស់ទៅក្លឹប Wolfsburg ក្នុងឆ្នាំ 2013 ។ ខ្សែបម្រើរូបនេះក៏បានបង្ហាញខ្លួនចំនួន 109 លើកសម្រាប់ជម្រើសជាតិបែលហ្ស៊ិក ដោយបង្ហាញខ្លួនក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបចំនួន បីលើក និង World Cup ចំនួនបីលើក ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 នៅប្រទេសរុស្ស៊ី នៅពេលដែលបែលហ្ស៊ិកបានផ្តួលក្រុមអង់គ្លេស 2-0 ក្នុងវគ្គ Play-off ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print