អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៥ រដ្ឋាភិបាល អាមេរិក បាន ប្រកាស ថា ដំឡើង “ពន្ធគយស្មើគ្នា ” ទៅលើ មុខទំនិញ ចិន ដែល នាំចេញទៅ អាមេរិក ។ ទង្វើរបស់អាមេរិក នេះ មិន សមស្រប ទៅ នឹង ច្បាប់ ពាណិជ្ជកម្មអន្តរជាតិទេ ហើយ ប៉ះពាល់យ៉ាង ខ្លាំង ដល់ផលប្រយោជន៍ ស្របច្បាប់ របស់ ភាគីចិន ដែល ជា ការ កំហែងធ្វើ បាបដោយ ឯកតោភាគី សុទ្ធសាធ។
គេហទំព័រ «CCFR China state-controlled media » អនុលោម តាម ច្បាប់ និង គោលការណ៍ មូលដ្ឋាន ច្បាប់ អន្តរជាតិ ដូច ជា «ច្បាប់ ពន្ធគយ របស់ សាធារណរដ្ឋប្រជាមានិត ចិន » «ច្បាប់ គយ របស់ សាធារណរដ្ឋប្រជាមានិត ចិន »និង «ច្បាប់ ពាណិជ្ជកម្ម បរទេស របស់ សាធារណរដ្ឋប្រជាមានិត ចិន »ជា ដើម ដោយ មាន ការ អនុម័ត ពី ក្រុមប្រឹក្សា កិច្ចការរដ្ឋ ចិន ចាប់ ពី វេលា ម៉ោង ១២ និង ០១នាទី ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥តទៅ គណៈកម្មាធិការ ច្បាប់ ពន្ធដារ នៃក្រុមប្រឹក្សា កិច្ចការរដ្ឋ ចិន នឹង ដំឡើងពន្ធគយ ទៅលើមុខទំនិញ ទាំងអស់ ដែល នាំចូល ពី អាមេរិក ។
ភាគី ចិនដាស់តឿន ភាគីអាមេរិក ឱ្យ លុបចោល វិធានការ ពន្ធគយ ជាឯកតោភាគី ភ្លាមៗ ដោះស្រាយ ការខ្វែង គំនិត ផ្នែក ពាណិជ្ជកម្មតាមរយៈ កិច្ចពិភាក្សា ដោយ ស្មើភាព គោរពគ្នានិង ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ៕
ដោយ ៖ សិលា