ភ្នំពេញ៖ លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ បងប្អូនអាជីវករអ្នកលក់ដូរតាមបណ្តោយផ្លូវថ្មើរជើង
គឺហាមមិនអោយក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅលើសួនច្បារដែលបណ្តាលអោយងាប់ស្មៅ ងាប់ផ្កានិងប៉ះពាល់ដល់បរិស្ថាន។មួយរយះកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅនិងចាក់កាកសំណល់តាមមាត់លូហើយថែមទាំងមានអ្នកទិញកាន់មកញាំលើស្មៅដែរ គឺទាំងអ្នកលក់និងអ្នកទិញត្រូវហាមមិនអោយអង្គុយលើស្មៅដាច់ខាត។ លោកស្រីបានអំពាវនាវ បែបនេះ ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាលចុះពិនិត្យ ស្ថានភាព និងដើរ កម្សាន្ដសប្បាយ ជាមួយប្រជាពលរដ្ឋ នារាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ។
លោកស្រីដោ សម្ផស្ស បានបញ្ជាក់ថា៖ផ្លូវថ្មើរជើងជាតំបន់ស្ងួតហាមលេងបាញ់ទឹក ជៈទឹក។តែបើបងប្អូនចង់បានតំបន់ត្រជាក់ចិត្តសូមទៅលេងនៅសង្គ្រាន្តវត្តភ្នំជុំវិញបរិវេណរមណីយ៏ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសង្គ្រាន្តវត្តភ្នំដើម្បីផ្តល់ឧិកាសជូនបងប្អូនប្រជាពលរដ្ឋយើងរួម ទាំងភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិមានកន្លែងលេងកំសាន្តសម្បូរបែប និងច្រើនទីតាំងក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តសក្ត័ ព.ស២៥៦៩ ត្រូវនឹងគ.ស២០២៥ ដែលពិធីបុណ្យចូលឆ្នាំថ្មីនឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃគឺពីថ្ងៃទី១៤ដល់១៦មេសា។
នៅល្ងាចថ្ងៃសៅរ៏ទី៥ ខែមេសាដែលជាសប្តាហ៏ទី១នៃខែថ្មី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជេីញអមដំណេីរលោកជំទាវបណ្ឌិត ពេជចន្ទមុនី ហ៊ុនម៉ាណែតបានអញ្ជើញទៅពិនិត្យ មើលស្ថានភាពជាក់ស្តែងនៅតាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេ ដោយឯកឧត្តមឃួង ស្រេងបានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរដោយត្រូវធានាថា ទាំងសង្គ្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើងក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីនេះប្រព្រឹត្តទៅដោយរលូននិងផ្តល់ភាព សប្បាយរីករាយដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងបងប្អូនមកពីតាមបណ្តាខេត្តរួមទាំងភ្ញៀវទេសចរណ៏បរទេសផង បានសប្បាយរីករាយ និងមានភាពកក់ក្តៅក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។តាមបណ្តោយផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យិមានការលក់ដូរលើដងផ្លូវនាពេល រាត្រីភាគច្រើនជាផលិតផលផលិតដោយដៃ រួមទាំងការរៀបចំឪ្យិមានការសម្តែងសិល្បះបុរាណសម័យច្រើនទម្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ឲ្យចូលមកលេងកំសាន្ត២ថ្ងៃក្នុងមួយសប្តាហ៏គឺថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។ដោយឡែកសម្រាប់ ពិធីបុណ្យចូលឆ្នាំ៣ថ្ងៃរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យិមានការលេងកំសាន្ត បន្ថែម៣ថ្ងៃទៀត។ឯកឧត្តមអភិបាលបានអំពាវនាវឲ្យបងប្អូនអាជីវករលក់ដូរ នៅ ផ្លូវថ្មើរជើងក៏ដូចបងប្អូនដែលមកលេងកំសាន្ត ឪ្យិចូលរួមលើកកំពស់អនាម័យ បរិស្ថាន, វេចខ្ចប់កាកសំណល់ហូបចុករួចត្រូវច្រកក្នុងថង់រួមយកទៅដាក់ក្នុងធុង សំរាមដែលនៅជិតបងប្អូន។បងប្អូនត្រូវយល់ថា៖ទីក្រុងស្អាត មានអនាម័យល្អ គឺ ផ្តើមចេញពីយើងម្នាក់ និងធ្វើខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដែលស៊ីវិល័យ និងថ្លៃថ្នូរ៕.
ដោយ សំរិត