លោក ប្រធាន រដ្ឋ ឡាវ៖ វត្តមាន របស់ សម្តេច បវរ ធិបតី និង គណៈប្រតិភូ ក្នុង ឱកាស ដ៏ ក្រៀមក្រំ នេះ ជាការ បង្ហាញ ឱ្យ ឃេីញ នូវ ទំនាក់ទំនង ជាប្រពៃណី មិត្ត ភាព សាមគ្គីភាព និង ភាពជា ដៃគូយុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ និង យូរអង្វែង រវាង ប្រទេសទាំង២

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥, លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង ជាប្រធាន រដ្ឋនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ បាន ស្វាគមន៍ យ៉ាងកក់ក្តៅ និង ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេច បវរ ធិបតី ដែលបាន ដឹក នាំ គណៈប្រតិភូ ជាន់ខ្ពស់ កម្ពុជា ចូលរួម ដាក់កម្រងផ្កា និងគោរព វិញ្ញាណក្ខន្ធ លោក នាយក ឧត្តម សេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីត ប្រធាន គណៈកម្មាធិការ មជ្ឈិមបក្ស និង ជាអតីត ប្រធានរដ្ឋឡាវ។ លោកប្រធាន រដ្ឋបាន ថ្លែងថា៖ ក្នុងនាម បក្ស រដ្ឋាភិបាល និង ប្រជាជន ឡាវ លោកសូម ថ្លែង អំណរ ព្រះ រាជ គុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះ រាជាណាចក្រ កម្ពុជា និង អរគុណ សម្ដេច តេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ដែលបាន ផ្ញើ ព្រះ រាជសារ និង លិខិត ចូលរួម រំលែកទុក្ខ ជាមួយ បក្ស រដ្ឋាភិបាល និង ប្រជាជន ឡាវ ចំពោះ មរណភាព របស់ លោក នាយឧត្តមសេនីយ ខាំតៃ ស៊ីផាន់ដន។ លោកប្រធាន រដ្ឋបានវាយតម្លៃ ខ្ពស់ ចំពោះ វត្តមានរបស់សម្តេច បវរ ធិបតី និង គណៈប្រតិភូ ជាន់ខ្ពស់ កម្ពុជា ក្នុង ឱកាសដ៏ក្រៀមក្រំ ដែលនេះជាការ បង្ហាញ ឱ្យ ឃេីញ នូវ ទំនាក់ទំនង ជាប្រពៃណី មិត្ត ភាព សាមគ្គីភាព និង ភាពជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ និង យូរអង្វែង រវាង ប្រទេសទាំងពីរ ។ លោកប្រធាន រដ្ឋ បាន បញ្ជាក់ ថា មរណភាព របស់ លោក នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន ជាការ បាត់ បង់នូវ វីរបុរសជាតិ ដែល មាន ស្នាដៃ ជា ច្រើន ចំពោះជាតិ មាតុភូមិ និង ប្រជាជនឡាវ តាំ ង ពី ការចាប់ផ្តេីមរំដោះប្រទេស, ការកសាង និង ការអភិវឌ្ឍ ប្រទេស រហូតមកដល់បច្ចុប្បន្ន ព្រម ទាំង ជា ឥស្សរជន មួយរូប ដែល ចូលរួម ចំណែក ក្នុង ការ ពូនជ្រុំ ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ ដ៏ល្អ រវាង ឡាវ និងកម្ពុជា។

ជាការឆ្លើយតប, សម្តេច បវរ ធិបតី បានថ្លែង អំណរគុណ លោកប្រធាន រដ្ឋឡាវ ដែលបាន ទទួល ស្វាគមន៍ សម្តេចបវរធិបតី និង គណៈប្រតិភូ ជាន់ខ្ពស់ កម្ពុជា ក្នុង ឱកាស ចូលរួម គោរព វិញ្ញាណក្ខន្ធ លោក នាយឧត្តមសេនីយ៍ ខាំតែ ស៊ីផាន់ដន។ សម្តេច បវរ ធិបតី បាន ថ្លែង ថា ក្នុង នាម រាជរដ្ឋាភិបាល និងប្រជា ជន កម្ពុជា សម្តេចសូម ចូលរួម រំលែកមរណ ទុក្ខ ដ៏ ក្រៀមក្រំ បំផុត ជាមួយ រដ្ឋាភិបាល និង ប្រជាជន ឡាវ ចំពោះការបាត់ បង់ វីរបុរស និង ឥស្សរជនដ៏ ឆ្នេីម ដែល បាន តស៊ូ និង លះ បង់ ពេញមួយជីវិត ក្នុងការ រំដោះ កសាង និងអភិវឌ្ឍ ជាតិ សម្រាប់ប្រទេស និង ប្រជាជន ឡាវ។ សម្តេច បវរ ធិបតី ក៏បាន គូស រំលេច ពី ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ ដ៏យូរអង្វែង កម្ពុជា-ឡាវ ដែលមិនត្រឹម តែមាន ទំនាក់ទំនង ក្នុង ការងារ ប៉ុណ្ណោះ ទេ ថែមទាំង មានទំនាក់ ទំនង ក្នុង មនោសញ្ចេតនាជាបង ជាប្អូន និង ជាក្រុមគ្រួសារ។

លោកប្រធានរដ្ឋ និង សម្តេច បវរ ធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីថា នឹង បន្តជំរុញ ការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ លេីគ្រប់វិស័យកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និង រីកចម្រេីន បន្ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print