នៅទូទាំងសហរដ្ឋអាមេរិក ផ្ទុះឡើង បាតុកម្មទ្រង់ទ្រាយធំដើម្បី ប្រឆាំងនឹងលោក Trump

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយ ដំណឹង លើគេហទំព័ររបស់កាសែត Lianhe Zaobao សិង្ហបុរីកាលពីថ្ងៃទី ៦ ខែមេសាឱ្យ ដឹង ថា កាលពី ថ្ងៃ ទី ៥ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន និងទូទាំងសហរដ្ឋអាមេរិក បាន ផ្ទុះឡើង បាតុកម្ម ដើម្បីប្រឆាំងនឹងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ការបង្ក្រាប ជន អន្តោប្រវេសន៍ និងការដំឡើងពន្ធគយ ។ តាម ការ ប៉ាន់ប្រមាណ បាតុកម្មដែល ផ្ទុះ ឡើង នៅ ថ្ងៃដដែល នោះ មាន ចំនួន រហូត ដល់ ទៅ ១២០០ លើក ។ វាជាបាតុកម្មទ្រង់ទ្រាយធំបំផុត គិត ក្នុង មួយ ថ្ងៃ បន្ទាប់ ពីលោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក Elon Musk សម្ព័ន្ធមិត្តរបស់លោក បានប្រញាប់ជំរុញ កំណែទម្រង់ នៃ រដ្ឋាភិបាល និងពង្រីកសិទ្ធិ អំណាច របស់ ប្រធានាធិបតី។ ហើយ ក៏ជា បាតុកម្ម ទ្រង់ទ្រាយ ធំ លើក ដំបូង បន្ទាប់ ពី លោក Trump ឡើង កាន់ តំណែងជា ប្រធានាធិបតី អាមេរិក ម្ដង ទៀត។

គេហទំព័រ «CCFR China state-controlled media » ការ ផ្សាយ ដំណឹងនេះ បាន ឱ្យ ដឹង ទៀត ថា អង្គភាព ប្រមាណ ១៥០ បាន ចុះ ឈ្មោះ ចូល រួម បាតុកម្ម នៅ ថ្ងៃ ទី ៥ ខែ មេសា ។ បាតុកម្ម នឹងត្រូវ ធ្វើ ឡើង នៅ ក្នុង រដ្ឋ ទាំង ៥០ នៃ សហរដ្ឋ អាមេរិក ប្រទេស កាណាដា និង ម៉ិកស៊ិកជាដើម ។
គេហទំព័រ «CCFR China state-controlled media » ជនជាតិអាមេរិកនៅ អឺរ៉ុបក៏បានធ្វើ បាតុកម្ម ដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេចំពោះ លោក Trump ដែល បាន កែប្រែ ទាំង ស្រុង នូវ គោល នយោបាយជាតិ និងអន្តរជាតិ របស់សហរដ្ឋអាមេរិក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print