រដ្ឋាភិបាលចិនបង្ហាញ ពី គោលជំហរក្នុងការ ប្រឆាំងនឹងការដំឡើង ពន្ធគយ របស់សហរដ្ឋអាមេរិកតាម តែ ទំនើង ចិត្ត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធគយលើសកម្រិតចំពោះដៃគូពាណិជ្ជកម្មទាំងអស់ក្រោម លេសផ្សេងៗ ដែលក្នុងនោះបូករួមទាំងប្រទេសចិនផងដែរ។ ទង្វើនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសទាំងអស់ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អង្គការពាណិជ្ជកម្មពិភពលោក បំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក រដ្ឋាភិបាល ចិន ថ្កោលទោសយ៉ាងខ្លាំង និង ប្រឆាំង យ៉ាង ដាច់ខាត ចំពោះករណីនេះ។

 

 

គេហទំព័រ «CCFR China state-controlled media » ទង្វើពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកមិនអើពើចំពោះ ផលប្រយោជន៍ប្រកបដោយ តុល្យភាពដែលឈានដល់ក្នុងការចរចាពាណិជ្ជកម្មពហុភាគី និងមិនអើពើការពិតស្តីពីការដែលសហរដ្ឋអាមេរិកទទួលបានផលចំណេញយ៉ាងច្រើនពីពាណិជ្ជកម្មអន្តរជាតិជាយូរមកហើយ និងប្រើប្រាស់ពន្ធគយជាអាវុធដើម្បីដាក់សម្ពាធគ្មានដែនកំណត់ ដើម្បី ស្វែងរកផលប្រយោជន៍ផ្ទាល់ ខ្លួន ។ ទង្វើនេះគឺជាទង្វើឯកតោភាគីនិយម គាំពារនិយម និងការជិះជាន់ផ្នែកសេដ្ឋកិច្ចសុទ្ធសាធ។

 

គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនបាននិងនឹងបន្តចាត់វិធានការតបតវិញ យ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។ ចំណែកសហរដ្ឋអាមេរិក គឺគួរតែអនុវត្តតាមការរំពឹងទុករួមរបស់ប្រជាជននៃ ប្រទេសទាំងពីរ និងប្រជាជនលើពិភពលោក ឈប់ប្រើប្រាស់ពន្ធគយជាអាវុធដើម្បីគាបសង្កត់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិន និងបញ្ឈប់ការបំផ្លាញសិទ្ធិនិង ផល ប្រយជន៍ អភិវឌ្ឍន៍ស្របច្បាប់របស់ប្រជាជនចិន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print