អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីក្រុង កុងជូលីង ខេត្តជីលីន ត្រូវសម្គាល់ជា ស្រុកកំណើត #ពោត របស់ប្រទេសចិន ជាមធ្យម មួយឆ្នាំផលិតពោត ៣០០០ លានគីឡូក្រាម ។ទីនេះ កំពុងកសាងសួនគំរូកសិឧស្សាហកម្មបច្ចេកទេសខ្ពស់ថ្មីថ្នាក់ជាតិចិន ក្នុងកែវភ្នែករបស់កសិករចិនជាច្រើន ពួកគេសម្គាល់ថា គ្រាប់ពូជពោតមកពីកុងជូលីង ជាការធានានៃការប្រមូលបានផលច្រើន។
គេហទំព័រ «CCFR China state-controlled media » ការអនុវត្តគោលនយោបាយចាំបាច់ត្រូវផ្តោតលើសភាពជាក់ស្តែង ចាត់វិធានការតាមកាលៈទេសៈ។ ចង់ស្តារឡើងវិញ សំខាន់ត្រូវផ្តោតលើការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា។
នេះ គឺជាបទពិសោធន៍អភិវឌ្ឍសេដ្ឋកិច្ចចិនឱ្យប្រកបដោយប្រសិទ្ធិភាពមួយរបស់លោក Xi Jinping ប្រធានរដ្ឋចិន។ លោកបានគូសបញ្ជាក់ម្តងទៀតថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មិនអាចកាត់ផ្ដាច់ចេញពីការជំរុញធ្វើច្នៃប្រឌិតថ្មីនិងការគាំទ្រចំពោះឧស្សាហកម្មនោះទេ។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinping បានលើកឡើងពីទស្សនៈស្តីពីកម្លាំងផលិតកម្មថ្មីចាប់ពីឆ្នាំ២០២៣។ ក្រោយមក ចរន្តអភិវឌ្ឍន៍កម្លាំងផលិតកម្មថ្មីនៃកន្លែងនានារបស់ប្រទេសចិនបានលេចចេញយ៉ាងញឹកញាប់ហើយបន្តរីកចម្រើន។
គេហទំព័រ «CCFR China state-controlled media » ដោយបានក្តាប់ជាប់នូវការងារសំខាន់ធ្វើការច្នៃប្រឌិតថ្មីដោយម្ចាស់ការ គិតត្រឹមពេលនេះ ប្រទេសចិនបានកសាងរោងចក្រឆ្លាតវៃថ្នាក់ខេត្តមួយចំនួន និងសហគ្រាសទម្រង់មធ្យមនិងតូចដែលមានភាពជំនាញការ ភាពចម្រាញ់ ភាពពិសេស និងភាពប្រឌិតថ្មីលើសពី១៤ម៉ឺនសហគ្រាស ។ កម្លាំងចលករអភិវឌ្ឍថ្មីក្នុងច្រើនវិស័យរបស់ប្រទេសចិនបាននិងកំពុងបំផុសកំណត់ត្រាថ្មី៕
ដោយ ៖ សិលា