ដោយសារច្បាប់មួយធ្វើឲ្យកីឡាករវ័យក្មេងរបស់Leicesterម្នាក់នេះពាក់អាវអត់បង្ហាញអ្នកឧបត្ថម្ភ

ចែករំលែក៖

កីឡាករ Jeremy Monga ដែលទើបតែបានចូលលេងលើកដំបូងឱ្យក្រុមឈុតធំ Leicester City តម្រូវឱ្យពាក់អាវទទេពុំមានបង្ហាញស្លាកអ្នកឧបត្ថម្ភឡើយនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ។

 

Monga ត្រូវបានផ្លាស់ចូលឱ្យលេងនៅនាទីទី 74 នៅក្នុងការប្រកួតដែល Leicesterចាញ់ក្រុម Newcastleក្នុងលទ្ធផល 3-0  កាលពីថ្ងៃចន្ទ។

នៅអាយុ 15 ឆ្នាំ 271 ថ្ងៃ Monga បានក្លាយជាកីឡាករក្មេងជាងគេទី 2 ដែលបានលេងក្នុងការប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនៅពីក្រោយកីឡាករ Ethan Nwaneri របស់ Arsenal ដែលបានបង្ហាញខ្លួននៅអាយុ 15 ឆ្នាំ 181 ថ្ងៃក្នុងខែកញ្ញា ឆ្នាំ 2022។

បើតាម

ច្បាប់ល្បែងស៊ីសងរបស់ចក្រភពអង់គ្លេសឆ្នាំ 2005 ដែលបានទទួលការពិនិត្យឡើងវិញនៅឆ្នាំ 2020 ហាមប្រាមអ្នកលេងបាល់ទាត់ដែលមានអាយុក្រោម 18 ឆ្នាំពីការពាក់ខោអាវកីឡាឬឧបករណ៍បង្ហាញអ្នកឧបត្ថម្ភដែលជាក្រុមហ៊ុនល្បែងស៉ីសង។

ដោយសារតែឈុតសម្លៀកបំពាក់លេងក្នុងផ្ទះរបស់ Leicester ត្រូវបានឧបត្ថម្ភដោយ BC.GAME ដែលជាក្រុមហ៊ុនលេងហ្គេម cryptocurrency តាមអ៊ីនធឺណិតទើប ខ្សែបម្រើស្លាបអាយុក្រោម 16 ឆ្នាំរបស់អង់គ្លេសMongaមិនអាចពាក់វាបានទេ។

...

 

កីឡាករវ័យក្មេងបំផុតផ្សេងទៀតដែលបង្ហាញខ្លួននៅ Premier League គឺ Harvey Elliott ដែលលេងឱ្យ Fulham នៅអាយុ 16 ឆ្នាំ 30 ថ្ងៃ Matthew Briggs ដែលលេងឱ្យ Fulham នៅអាយុ 16 ឆ្នាំ 68 ថ្ងៃ Isaiah Brown ដែលតំណាងឱ្យ West Brom នៅអាយុ 16 ឆ្នាំ 117 ថ្ងៃ និង Aaron Lennon ដែលគាត់មានអាយុ 16 ឆ្នាំ129 ថ្ងៃលេងឱ្យLeed។
ការបរាជ័យក្នុងលីគទីប្រាំបីជាប់ៗគ្នាដោយមិនមានពិន្ទុបានធ្វើឱ្យ Leicester ឈរនៅលេខរៀងទី 19 ក្នុងតារាង និងមាន 15 ពិន្ទុពីតំបន់សុវត្ថិភាពដោយនៅសល់ 7 ប្រកួតទៀត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print