ផឹកមិនដែលស្គាល់បាយដេកស្លាប់ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង

ចែករំលែក៖

ភ្នំពេញ៖ តាមការរៀបរាប់ឲ្យដឹងពី អ្នកជិតខាងទៅលើគ្រួសារមួយដែលមាន ទីលំនៅជាប់គ្នានោះបានធ្វើឲ្យមានការ ភ្ញាក់ផ្អើលបន្ទាប់ពីស្ត្រីខាងលើនេះបានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនជាមួយនឹងម្តាយ ដែលចាស់ជរារស់នៅក្នុងបន្ទប់ជាមួយគ្នា ដំបូងគេសន្និដ្ឋានជាករណីឃាតកម្មប្តីវាយ សម្លាប់។ ផ្ទុយទៅវិញបន្ទាប់ពីការធ្វើកោ សល្យវិច័យរបស់សមត្ថកិច្ចជំនាញទើប ដឹងថា ការស្លាប់របស់ស្ត្រីខាងលើនេះគឺ បណ្តាលមកពីគាំងបេះដូង ហើយអ្នកជិត ខាងបានអះអាងថា ជនរងគ្រោះជារៀង រាល់ថ្ងៃផឹកស្រាមិនដែលហូបបាយនោះ ឡើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងវេលាម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិត ក្នុងផ្ទះជួលរបស់ខ្លួន ក្នុងក្រុមទី៤ ភូមិគង្គា ផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ភាព អាយុ២៨ឆ្នាំ ដែលមានប្តីឈ្មោះទន់ កែ អាយុ៤៤ឆ្នាំ អ្នកទាំង២មិនបានរៀប ការស្របច្បាប់នោះទេ ដោយគ្រាន់ស្រលាញ់ គ្នានិងមករស់នៅក្នុងផ្ទះខាងលើបានចំនួន ៨ខែ។

បើតាមប្រជាពលរដ្ឋបានរៀបរាប់ឲ្យ ដឹងថា គ្រួសារមួយនេះជារៀងរាល់ថ្ងៃតែង តែសីុផឹកជួបជំុគ្នាហើយពេលខ្លះក៏មានការ ឈ្លោះទាស់ទែងវាយតប់គ្នាក៏មានដែរ តែ មិនបណ្តាលឲ្យរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។ ជារៀងរាល់ថ្ងៃទាំងប្តីនិងប្រពន្ធមិនសូវ បានចេញទៅធ្វើការដើម្បីរកប្រាក់មកផ្គត់ ផ្គង់នៅក្នុងជីវភាពគ្រួសារនោះទេហើយម្តាយបង្កើតដែលមានវ័យចាស់ជរារស់នៅ ក្នុងបន្ទុកភាគច្រើនបានអ្នកជិតខាងជួយ ឲ្យបាយសម្លគ្រាន់តែហូបកំដរជីវិតប៉ុណ្ណោះ។ បន្ទាប់ពីធ្វើកោសលវិច័យលើសពស្រ្តីរង គ្រោះឃើញថា មិនមែនជាករណីឃាតកម្មសមត្ថកិច្ចក៏ប្រគល់ឲ្យក្រុមគ្រួសារតាមប្រពៃណី ៕

IMG-20160823-WA0030 IMG-20160823-WA0029 IMG-20160823-WA0020

ដោយ៖ អរុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print